[វីដេអូ] #Ep.125 ប្រធានបទ៖សញ្ញាទាំង ៤អំពីការឈឺទ្រូង
ការឈឺទ្រូងអាចជាការឈឺចាប់មួយក្នុងចំនោមការឈឺចាប់ដែលគួរឱ្យព្រួយបារម្ភដែលត្រូវប្រុងប្រយ័ត្ន។ ការឈឺទ្រូងក៏មានជាប់ទាក់ទងនឹងការគាំងបេះដូងផងដែរ។ប្រសិនបើអ្នកសម្គាល់ឃើញមានអាការ:ឈឺទ្រូងញឹកញាប់អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីទៅពិគ្រោះជាមួយគ្រូពេទ្យ។ ដូចនេះយើងសូមចែករំលែកនូវសញ្ញាទាំង ៤ អំពីការឈឺទ្រូងមានដូចជា៖
១. អាចជាជំងឺគាំងបេះដូង
ការឈឺទ្រូងធ្ងន់ធ្ងរអាចទាក់ទងនឹងជំងឺគាំងបេះដូង ប៉ុន្តែក្នុងករណីខ្លះការឈឺទ្រូងអាចជាការឈឺទ្រូង ដែលកើតឡើងនៅពេលដែលបរិមាណឈាមដែលហូរទៅកាន់បេះដូងមិនគ្រប់គ្រាន់។
២.ការឈឺទ្រូងអាចមកពីជំងឺផ្សេងៗ
ឈឺចាប់ដែលបញ្ចេញពីផ្នែកផ្សេងទៀតនៃរាងកាយ ដែលអាចមានអារម្មណ៍ថាឈឺចាប់ចេញពីបេះដូងរបស់អ្នក។ មូលហេតុមួយចំនួននៃការឈឺចាប់បែបនេះរួមមាន ជំងឺក្រពះពោះវៀន ជំងឺទឹកនោមផ្អែមក៏អាចធ្វើឱ្យពិបាកក្នុងការកត់សម្គាល់ ឬមានអារម្មណ៍ឈឺទ្រូង នៅវ័យចំណាស់ផងដែរ។
៣. មូលហេតុនៃការរំលាយអាហារ
ការឈឺទ្រូងអាចបណ្តាលមកពីបញ្ហានៃប្រព័ន្ធរំលាយអាហារ រួមមាន ការក្រហាយទ្រូង ដែលធ្វើឲ្យមានអារម្មណ៍ឈឺចាប់ និងក្រហាយនៅខាងក្រោយឆ្អឹងទ្រូង។ វាកើតឡើងនៅពេលដែលអាស៊ីតក្រពះច្រាលចេញមក ។បញ្ហាប្លោកនោម ឬលំពែង អាចមានគ្រួសក្នុងថង់ទឹកប្រមាត់ ឬការរលាកនៃថង់ទឹកប្រមាត់ ឬលំពែងអាចបណ្តាលឱ្យឈឺពោះដែលរាលដាលដល់ទ្រូង។
៤. មូលហេតុផ្សេងទៀត
ការឈឺទ្រូងក៏អាចបណ្តាលមកពីការភ័យស្លន់ស្លោ ដែលបណ្តាលឲ្យមានការឈឺទ្រូង បេះដូងលោតញាប់ ដកដង្ហើមញាប់ បែកញើសច្រើន ដកដង្ហើមខ្លី ក្អួតចង្អោរ និងវិលមុខ។
សូមទស្សនាវីដេអូខាងក្រោម៖