ឥឡូវនេះ! អាចតេទូរស័ព្ទទៅក្រុមការងារដើម្បីជួយសម្រួលបញ្ហាចរាចរណ៍ និងការកកស្ទះក្នុងក្រុងភ្នំពេញបានហើយ
បើយោងតាមគណនី Facebook ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះកាលពីម្សិលមិញ នូវលេខទូរស័ព្ទ ផ្នែកអន្តរាគមន៌ចរាចរណ៌ និងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីកកស្ទះ គ្រោះថ្នាក់ចរាចរណ៌ និងការចតគ្មានសណ្តាប់ធ្នាប់។
ដូច្នេះប្រសិនបើក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាដែលបានរៀបរាប់ខាងលើអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទខាងក្រោម ៖
1.ផ្នែកអន្តរាគមន៍ចរាចរណ៍
078 877 009 / 017 831 941
2. ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស
069 516 999
ប្រភព: Facebook ឧត្តមសេនីយ៍ឯក ស ថេត