ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ
នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨១នាក់ ក្នុងនោះមានស្រ្តី ៥៦នាក់ និងបុរស ២២៥នាក់។
ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១នាក់គឺកើតទៅលើបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេសសាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី ០៦ខែ តុលា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ០៥នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល