[មានវីដេអូ] តារាចំរៀងនឹងសម្ដែងស្រីពីរដួងត្រៀមសម្រាលបុត្រនៅក្នុងខែតុលានេះ
តារាចំរៀងនឹងសម្ដែងស្រីពីរដួងត្រៀមសម្រាលបុត្រនៅក្នុងខែតុលានេះតារាស្រីទី១គឺជាតារាចំរៀងប្រចាំនៅផលិតកម្មរស្មីហង្សមាសគឺ អ្នកនាង សួស វីហ្សា ដោយអ្នកនាងបានសរសេរបង្ហោះសារនៅក្នុង Facebook ផេកផ្លូវការរបស់អ្នកនាងថា
ថ្ងៃនេះម៉ាក់ៗមកពិនិត្យសុខភាពតាមការណាត់ជាមួយដុកទរ័ អារម្មណ៏ពេលមកដល់ពេទ្យគឺមិនដូចអារម្មណ៏នៅផ្ទះសោះ មកដល់ពេទ្យគឺដឹងតែរំភេីបៗ ភយ័ៗ អរៗស្រាលៗខ្លួនមិចមិនដឹងទេរកថាមិនត្រូវសោះតែកក់ក្តៅដោយសារមានអ្នកគ្រូពេទ្យនៅមន្ទីពេទ្យ Orienda Polyclinic ពួកគាត់ពូកែផ្តល់កំលាំងចិត្តណាស់គាត់ចែករំលែកបទពិសោធន៍ទាល់តែយេីងបាត់ភយ័បាត់ខ្លាច ហេីយយកចិត្តទុកដាក់ណាស់ថែមទាំងរួសរាយទៀតសំខាន់គាត់ថាខ្ញុំជាidolពួកគាត់ទៀត ។ សូមជម្រាបថាកញ្ញាបានបញ្ជាក់ថ្ងៃសម្រាលហើយគឺនៅថ្ងៃទី០៩ ខែតុលា ម៉ោង៩ព្រឹក បងប្អូនអុំពូមីងបានឃេីញមុខអូនJennyហើយ។
ចំណែកតារាទី២គឺជាតារាសម្ដែងស្រី គឺអ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា ដោយអ្នកនាងបានបញ្ជាក់ប្រាប់នៅក្នុងកម្មវិធី 3Fun ថាកូនរបស់អ្នកនាងគឺជាកូនប្រុសមានឈ្មោះថា បូ និតូ នឹងសម្រាលនៅពាក់កណ្ដាលខែតុលានេះ។
សូមជម្រាបផងដែរថា អ្នកនាង សួស វីហ្សា បានរៀបការនឹងលោក ថម មី នៅថ្ងៃទី ២៩ ខែ វិច្ឆិការ ឆ្នាំ ២០១៩។ រីឯអ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា បានរៀបការនឹងលោក ប៉ុល វិបូ នៅថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២០៕សូមទស្សនាវីដេអូខាងក្រោម :