[វីដេអូ]​ Ep.14 ប្រធានបទ៖ ជំងឺស្រឺត

ជំងឺស្រឺត គឺជាជំងឺមួយប្រភេទនៅក្នុងជំងឺថប់អារម្មណ៍។ អាការៈរបស់ជំងឺស្រឺតវាអាចបង្ហាញចេញឲឃើញ • ភាពភ័យរន្ធត់ភ្លាមៗដោយគ្មានមូលហេតុ • បេះដូងដើរញាប់ជាពិសេស អ្នកនឹងអាចស្ទះខ្យល់ បែកញើស ត្រជាក់ចុងដៃចុងជើងភ្លាមៗតែម្តង។ • ណែនទ្រូង • ឧស្សាហ៍ធ្វើទុក្ខវិលមុខ តាមការស្រាវជ្រាវជំងឺស្រឺតច្រើនកើតឡើងទៅលើស្ត្រីច្រើនជាងបុរស។

 
[វីដេអូ]​ Ep.14 ប្រធានបទ៖ ជំងឺស្រឺត
[វីដេអូ]​ Ep.14 ប្រធានបទ៖ ជំងឺស្រឺត

រោគសញ្ញាជំងឺស្រឺតអាចស្តែងចេញមានដូចជា៖

  • វិលមុខ,
  • ស្រវាំងភ្នែក
  • ហឹងត្រចៀក
  • បេះដូចលោតញាប់ស្ទើរតែគាំង
  • ស្លន់ស្លោ
  • អស់កម្លាំង
  • ត្រជាក់ដៃ
  • ត្រជាក់ជើងភ្លាមៗ
  • ពិបាកដកដង្ហើម។

កត្តាប្រឈមចំពោះអ្នកជំងឺគឹប៉ះពាល់ទៅដល់ កត្តាសង្គម កត្តាគ្រូសារ និងកត្តាខ្លូនឯង។

ចំពោះអ្នកជំងឺស្រឺត អាចព្យាបាលបានដោយប្រើថ្នាំ និងគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ទៅជួបពិគ្រោះជាមួយអ្នកជំនាញខាងផ្លូវចិត្ត ញុំាអាហារដែលល្អសំរាប់សុខភាព ធ្វើលំហាត់ប្រាណជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់៕

សូមទស្សនាវីឌីអូខាងក្រោម៖​