[វីដេអូ] Ep. 100 ប្រធានបទ៖ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមងាយប្រឈមនឹងបញ្ហាដំបៅជើង?

ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលជាតិស្ករនៅក្នុងឈាមយូរដែលធ្វើឲ្យប៉ះពាល់ទៅដល់សិរីរាង្គរបស់មនុស្សមានដូចជា តម្រង់នោម បេះដូង ភ្នែក ខួរក្បាល និងជើង។ល។ ចំពោះអ្នកជម្ងឺទឹកនោមផ្អែមដែលមានជំងឺនេះរយ:យូរ ធ្វើឲ្យជាតិស្ករកាន់តែខ្ពស់ការប្រឈមនិងការកាត់ជើង ព្រោះសសៃឈាមហូរទៅជួយចុងជើងនិងភ្នែកផ្សេងទៀតដំណើរការមិនបានល្អ។

 
[វីដេអូ] Ep. 100 ប្រធានបទ៖ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមងាយប្រឈមនឹងបញ្ហាដំបៅជើង?

តើវ័យណាដែលប្រឈមនឹងជំងឺទឹកនោមផ្អែម?

វ័យភាគច្រើនដែលគេជួបប្រទះ នឹងការកើតជំងឺ ទឹកនោមផ្អែមនោះគឺវ័យពី៤០ឆ្នាំទៅ៥០ឆ្នាំឡើងទៅ។ អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅជើងក៏អាចប្រឈមនឹងការបាត់បង់ជីវិតផងដែរ ប្រសិនបើគាត់មិន ទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ កាលណាមានដំបៅខ្លាំងមេរោគក៏មានច្រើនដែលធ្វើឲ្យ មេរោគរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងសសៃឈាមដែលជាហេតុប៉ះពាល់ដល់អាយុជីវិត។

រោគសញ្ញាដែលតម្រូវអោយអ្នកជំងឺទៅជួបជាមួយវេជ្ជបណ្ឌិត

ប្រសិនបើជើងអ្នកជម្ងឺមានអាការ:ហើម ក្រហម មានទឹករងៃនិងក្ដៅខ្លួន អ្នកជំងឺគួរទៅជួបជាមួយវេជ្ជបណ្ឌិតអោយបានឆាប់រហ័ស។

ការព្យាបាល

ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព អ្នកជំងឺគួរធ្វើការតាមដានសុខភាពឲ្យបានជាប់លាប់ជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។មួយវិញទៀតចំពោះអ្នកជំងឺដែលបានធ្វើការកាត់ជើងរួច អាចមកពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីធ្វើជើងសិប្បនិម្មិត (ជើងជ័រ) ដែលមានតម្លៃសមរម្យដើម្បីងាយស្រួលក្នុងការដើរ៕