[វីដេអូ] Ep. 94 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងមនុស្សវ័យជំទង់

នៅវ័យជំទង់ អាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែម ២ប្រភេទ គឺជំងឺទឹកនោមផ្អែមប្រភេទទី១ដោយសារតែលំពែងខ្សោយឬខូច ធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការខុសដែលកម្ទេចនូវអ័រម៉ូនគ្រប់គ្រងស្ករ។ ចំណែកប្រភេទទី២អាចកើតទៅលើមនុស្សវ័យចំណាស់ តែក្នុងពេលបច្ចុប្បន្ននេះសង្កេតឃើញថាក៏អាចកើតមានទៅលើមនុស្សបវ័យជំទង់ផងដែរ ព្រោះដោយសារតែបម្រែប្រួលរូបរាងកាយ របបអាហារ ឬភេសជ្ជៈកំប៉ុងដែលគាត់ទទួលទានជារៀងរាល់ថ្ងៃ។ល។

 
[វីដេអូ] Ep. 94 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងមនុស្សវ័យជំទង់

ចំពោះអ្នកជំងឺទឹកនោមផ្អែមនៅវ័យជំទង់អាចបង្កជារោគសញ្ញាដូចជា ៖

  • ស្រក់ទំងន់
  • អស់កំលាំង ល្ហិតល្ហៃ
  • នោមញឹក
  • ផឹកទឹកច្រើន
  • ហូបច្រើនតែនៅតែឃ្លាន
  • ស្រមោចរោមទឹកនោម ។

នៅវ័យជំទង់កើតជំងឺទឹកនោមផ្អែមអាចជួបនៅផលវិបាកខ្លាំង ប្រសិនបើមិនមានការបន្ថយនៅកម្រិតជាតិស្ករទេនោះនឹងធ្វើឲ្យរោគសញ្ញាកាន់តែខ្លាំងឡើង ហើយក៏អាចប៉ះពាល់លើស្មារតី ឬអាចសន្លប់ជាដើម។ បើមិនព្យាបាលឲ្យទាន់ពេលវេលាឬឲ្យបានត្រឹមត្រូវនោះទេអាចប៉ះពាល់ទៅគ្រប់សរីរាង្គ។ ប្រសិនបើឈានទៅដល់ការខូចតម្រងនោមនិងក្រលៀននេះជាមូលហេតុតម្រូវឲ្យមានការលាងឈាមនិងដូរតម្រងនោមឬក្រលៀនជាដើម។ រីឯសុខភាពបន្តពូជវិញក៏អាចធ្វើឲ្យខ្សោយផ្លូវភេទផងដែរ។

វិធីសាស្ត្រដើម្បីបង្ការជំងឺទឹកនោមផ្អែមទាំង២ប្រភេទមានដូចជា ៖

1. ចាប់ផ្តើមពីអាណាព្យាបាល ៖ ទម្លាប់ឲ្យញ៉ាំចំណីអាហារ ដែលល្អសម្រាប់សុខភាព មានដូចជា បន្លែ ផ្លែឈើ  ត្រី សាច់ ស៊ុត ឬគ្រាប់ធញ្ញជាតិ.

2. លើកទឹកចិត្តកូនៗ ៖ លេងកីឡា បញ្ចេញពលកម្ម ជិះកង់...

3. រក្សាទម្ងន់

 

សូមទស្សនាវីដេអូ ៖