សម្តេចតេជោ ហ៊ុន សែន បានសម្រេច និងប្រកាសជាផ្លូវការថា អ្នកប្រើប្រាស់រថយន្តចង្កូតស្តាំទាំងអស់នៅកម្ពុជា ត្រូវចូលទៅបង់ពន្ធ
នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេច និងប្រកាសជាផ្លូវការថា អ្នកប្រើប្រាស់រថយន្តចង្កូតស្តាំទាំងអស់នៅកម្ពុជា ត្រូវចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា ការអនុញ្ញាតនេះ គឺសម្រាប់តែរថយន្តដែលកំពុងមានវត្តមាននៅទឹកដីកម្ពុជា ត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តែប៉ុណ្ណោះ តែរថយន្តដែលនាំចូលថ្មី មិនឱ្យបង់ពន្ធ មិនអោយដូរចង្កូតនោះទេ គឺត្រូវចាប់យកតែម្តង។ ការដាក់ចេញនូវបទបញ្ជានេះ គឺក្នុងគោលបំណងបញ្ឈប់មិនអោយអោយមានការនាំចូលរថយន្តចង្កូតស្តាំតទៅទៀត៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
សូមចុច join Telegram https://t.me/cngtvcambodia