ការមកឈាមរដូវច្រើន ឬមេណូរ៉ាហ្ស៊ី
អាការៈធ្លាក់ឈាមរដូវរបស់ស្រ្តីក្នុងបរិមាណច្រើន

ខ្មែរ៖ ការមកឈាមរដូវច្រើន ឬមេណូរ៉ាហ្ស៊ី
អង់គ្លេស៖ Menorrhagia / Hypermenorrhea
បារាំង៖ Ménorragie / Hyperménorrhé
អាការៈធ្លាក់ឈាមរដូវរបស់ស្រ្តីក្នុងបរិមាណច្រើន និងជួនកាលមានរយៈពេលវែងខុសធម្មតា ដែលអាចបណ្ដាលមកពីវិបត្តិកំណកឈាម វិបត្តិលំនឹងអ័រម៉ូន ឬ ទុយម័របេនីញរបស់ស្បូន។ ស្រ្តីធ្លាក់ឈាមរដូវច្រើន បង្កឱ្យមានអាការៈស្លេកស្លាំង អស់កម្លាំងជាប្រចាំដែលតម្រូវឱ្យអ្នកជំងឺនោះទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស។
ឯកសារពិគ្រោះ៖ Hopkinsmedicine(Website) និងសទ្ទានុក្រម ក្រុមប្រឹក្សាជាតិភាសាខ្មែរ