[វីដេអូ] Ep.102 ប្រធានបទ៖ តើជំងឺរលាកក្រពះបង្កឡើងដោយសារមូលហេតុអ្វីខ្លះ?

ជំងឺរលាកក្រពះ គឺជាការរលាកទៅលើស្រទាប់ភ្នាសស្តើងរបស់ក្រពះដែលមានបែងចែកជាពីរ គឺការរលាកស្រួចស្រាល់ និងការរលាករុំារ៉ៃ។

 
[វីដេអូ] Ep.102 ប្រធានបទ៖ តើជំងឺរលាកក្រពះបង្កឡើងដោយសារមូលហេតុអ្វីខ្លះ?

មូលហេតុ

មូលហេតុមួយចំនួនដែលធ្វើអោយមានការរលាកក្រពះ មានដូចជា ការរស់នៅឬរបបអាហារមិនមានអនាម័យ ញុំាអាហារមិនទៀងទាត់ ញុំាអាហារដែលមានជាតិខ្លាញ់ច្រើន អាហារឆៅ ចៀន បំពងមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង​ ជូរខ្លាំង ជក់បារី ញុំាស្រាច្រើន និងមូលហេតុផ្សេងទៀតអ្នកជំងឺប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ឬស្ត្រេសច្រើនគេងមិនបានគ្រប់គ្រាន់។

រោគសញ្ញា

រោគសញ្ញានៃការរលាកក្រពះមានដូចជា ក្អួតចង្អោរ ឈឺចាប់នៅចុងដង្ហើមលក្ខណៈក្រហាយផ្សា អាចរាលមកឆ្អឹងខ្នង ជួនកាលមានអាការៈរោយ ក និងពេលញុំាអាហារទៅមានអារម្មណ៍ថាឆាប់ឆ្អែត ហើមពោះ លើសពីនេះទៅទៀតក៏មានអាការៈស្តែងចេញជាការអស់កម្លាំងផងដែរ។

នៅពេលមានការសង្ស័យថាខ្លួនឯងមានជំងឺរលាកក្រពះ សូមទៅពិគ្រោះនិងពិនិត្យជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ ព្យាបាលទាន់ពេលវេលាជៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ពីព្រោះការដែលយើងព្យាបាលមិនបានត្រឹមត្រូវ នឹងធ្វើឲ្យខាតបង់ពេលវេលា ខាតថវិកាហើយក៏អាចធ្វើឲ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ៕

សូមទស្សនាវីដេអូខាងក្រោម៖