សារវេជ្ជបណ្ឌិត | Ep.23 ប្រធានបទ៖ តើអ្វីទៅជាជំងឺភ្នែកស្រលៀង?
ជំងឺភ្នែកស្រលៀង គឹជាជំងឹមួយដែលមានពីកំណើតប៉ុន្តែអ្វីដែលយើងឃើញច្រើនញឺកញាប់ជាងគេគឺ ភ្នែកស្រលៀងចូលក្នុង ដែលប្រស្រីភ្នែកខ្មៅសំដៅរកច្រមុះ ហើយស្រលៀងមួយប្រភេទទៀតដែលយើងជួបច្រើនញឹកញាប់ដែលភ្នែកមួយមើលឃើញត្រង់ នឹងភ្នែកមួយទៀតបាញ់ចេញទៅក្រៅ ដែលគេហៅថាស្រលៀងភ្នែកចេញក្រៅ។

ទម្រង់ទាំងពីរនេះកើតមានញឹកញាប់ ប៉ុន្តែក៏មានទម្រង់ផ្សេងៗជាច្រើនទៀតផងដែរ។ជាទូទៅក្នុងករណីមួយចំនួនមិនចេញជារោគសញ្ញាទេ ឧទាហរណ៍ កុមារដែលមានអាយុ 4-5ឆ្នាំ។
ប្រសិនបើមានករណីសំគាល់ឃើញកុមារកើតនូវជំងឺដែលបានរៀបរាប់ អាណាព្យាបាលគួរតែយកកូនមកពិនិត្យនៅពេលដែលគាត់អាយុ 6ខែ ទៅអាយុ 1ខូបឲ្យទាន់ពេលវេលា។
សូមកុំគិតថា ចាំកូនធំ ឬមានបញ្ហាធ្ងន់ធ្ងរចាំមកព្យាបាល ព្រោះនៅពេលដែលព្យាបាលភ្នែកកុមារបានទាន់ពេលអាចការពារបញ្ហាមហារីកឬក៏បាតភ្នែករបស់គាត់ខូច ហើយក៏អាចជួយសង្គ្រោះជីវិតគាត់បានទាន់ពេលបានផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖