[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.37 ការធ្វើអត្តឃាត
ការធ្វើអត្តឃាតមានន័យថា ការបញ្ចប់ជីវិតដោយមុនការកំណត់។ ធម្មជាតិរបស់មនុស្សយើងជីវិតរបស់មនុស្សយើងប្រព្រឹត្តទៅតាមពេលវេលា ទៅតាមអាយុកាលត្រឹមត្រូវ។ប៉ុន្តែអ្នកដែលមានវិបត្តិផ្លូវចិត្តមួយចំនួនគឺអាចបញ្ចប់ជីវិតមុនកាលកំណត់ ។ យើងសង្កេតឃើញថាការធ្វើអត្តឃាតនេះភាគច្រើនក្នុងរយៈពេលខ្លី គឺភាគច្រើនកើតទៅលើយុវវ័យដែលមានបញ្ហាផ្លូវចិត្តបណ្តាលមកពីមានជំងឺធ្លាក់ទឹកចិត្ត។
+រោគសញ្ញា
កម្រិតនៃការធ្វើអត្តឃាតស្តែងចេញនូវសញ្ញាមួយចំនួនមាន៣កម្រិតមានដូចជា ៖
- មានការគិតទុកជាមុន
- ការរៀបគម្រោង
- ការធ្វើសកម្មភាព
ការធ្វើអត្តឃាតមានលក្ខណៈប្រព្រឹត្តទៅយឺតៗ ក៏ប៉ុន្តែក្នុងពេលខ្លះប្រព្រឹត្តទៅភ្លាមតែម្ដងទាំងការគិតទាំងការរៀបគម្រោងទាំងធ្វើសកម្មភាពក្នុងពេលតែមួយតែម្ដង នេះជាកម្រិតនៃការធ្វើអត្តឃាត។
+កត្តាបង្ក
- កត្តាសង្គម
- កត្តាចិត្តសាស្ត្រ
- កត្តាជីវសាស្ត្រ។
+កត្តាប្រឈម
ជាទូទៅនៅពេលដែលគាត់ជួបបញ្ហាទាំងអស់នេះ បញ្ហាប៉ះពាល់ទៅលើសមាជិកគ្រួសារ ប៉ះពាល់ទៅលើបុគ្គលខ្លួនឯង ប៉ះពាល់ទៅលើសង្គម។ ការបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត អាចធ្វើឲ្យមនុស្សលេងចង់ធ្វើអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯងមិនស្រលាញ់ និងអ្នកដែលនៅជុំវិញខ្លួន។
វិធីសាស្ត្រទប់ស្កាត់កុំឲ្យមានការធ្វើអត្តឃាត ដំបូងត្រូវយល់ពីមូលហេតុនៃជំងឺធ្លាក់ទឹកចិត្តបង្កឡើងដោយសារមូលហេតុអី្វ ត្រួវហ៊ាននិយាយប្រាប់អ្នកជំនាញ ឬអ្នកដែលអាចទុកចិត្តបាន ព្យាយាមដោះស្រាយនិងគ្រប់គ្រងខ្លួនឯង នោះប្រាកដជាគ្មានជំងឺធ្លាក់ទឹកចិត្តនឹងការធ្វើអត្តឃាតកើតឡើងនោះទេ។
នៅពេលដែលមានការបាក់ទឹកចិត្ត មិនត្រូវពួនសង្ងំតែឯងទេ ត្រូវហ៊ាននិយាយទៅកាន់មិត្តភក្តិ ឬគ្រួសារពីព្រោះអ្នកដែលបាក់ទឹកចិត្តគឺចូលចិត្តពួនសង្ងំម្នាក់ឯង ត្រូវប្រឹក្សាជាមួយអ្នកជំនាញ និងងាកមកធ្វើលំហាត់ប្រាណ ស្តាប់ចំរៀង និងញុំាម្ហូបអាហារណាដែលល្អសំរាប់សុខភាព៕
សូមទស្សនាវីដេអូខាងក្រោម៖