[វីដេអូ] Ep.80 ប្រធានបទ៖ វិបិត្តិដំណេកនិងការប្រើប្រាស់ថ្នាំងងុយគេង

ដំណេកមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ព្រោះវាជាកត្តាធម្មជាតិដែលកើតមកត្រូវតែគេងហើយត្រូវគេងអោយបានគ្រប់គ្រាន់ផងដែរ។ បើសិនបើគេងបានគ្រប់គ្រាន់ គឺមិនងាយប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំងនោះទេ ហើយការងារក៏រលូនតាមនឹងដែរ។

 
[វីដេអូ] Ep.80 ប្រធានបទ៖  វិបិត្តិដំណេកនិងការប្រើប្រាស់ថ្នាំងងុយគេង

វិបត្តិដំណេក គឺជាបញ្ហាដែលទាក់ទងជាមួយនឹងការគេង ហើយជាលទ្ធផលតែងតែរំខានទៅដល់ការគេងរបស់មនុស្សម្នាក់ៗធ្វើឲ្យបុគ្គលម្នាក់ ងងុយគេងនៅពេលថ្ងៃ និងឧស្សាហ៍គេងមិនលក់ញឹកញាប់ក៏ដូចជាឧស្សាហ៍អស់កំលាំងនៅពេលថ្ងៃ បើទោះបីគាត់គេងបានគ្រប់គ្រាន់ក៏ដោយ។ បញ្ហាទាំងនោះរួមមាន ការពិបាកចូលគេង ការពិបាកសមាធិដើម្បីគេងឲ្យស្ងប់ ងងុយគេងខុសម៉ោង ការគេងថ្ងៃច្រើនពេក ក៏ដូចជាអាកប្បកិរិយានៅក្នុងកំឡុងពេលគេង។
ចំណាត់ថ្នាក់របស់វិបត្តិដំណេកចែកចេញជា ៤ គឺ
-  ទាក់ទងជាមួយការចូលគេង ក៏ដូចជាការរក្សាការគេងឲ្យស្ងប់
-  ងងុយគេងពេលថ្ងៃច្រើនពេក
-  កាលវិភាគនៃការគេង
-  អាកប្បកិរិយានៅក្នុងការគេង
 រោគសញ្ញានៃវិបត្តិដំណេកគឺអាចកត់សម្គាល់បានដោយខ្លួនឯង និងមានការសម្គាល់ពីអ្នកដទៃ ។ អាការៈដែលអាចនឹងកើតឡើងហើយបណ្តាលឱ្យគេមិនលក់ មានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍ក្រៀមក្រំ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។
សូមជម្រាបថាសុខភាពផ្លូវចិត្តគឺសំខាន់ដូចសុខភាពរាងកាយដែរ ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងក្លាយទៅជាជំងឺរុំារ៉ៃ ។ដូចនេះប្រសិនបើអ្នកមានសញ្ញាដែលបានរៀបរាប់គួរតែទៅពិគ្រោះជាមួយអ្នកជំនាញ ជៀសវាងប្រើថ្នាំងងុយគេងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕

សូមទស្សនាវីដេអូខាងក្រោម៖