[វីដេអូ] Ep.82 ប្រធានបទ៖ កត្តាដែលបង្កអោយមានជំងឺហ្វីប៉្រូមីយ៉ាល់ជី
ជំងឺហ្វីប៉្រូមីយ៉ាល់ជី គឺជាជំងឺដែលកើតឡើងពីរោគសញ្ញាច្រើន ដែលគេឃើញថាមានដូចជាឈឺពេញខ្លួនរយៈពេលយូរ ហើយកើតមានឡើងម្ដងហើយម្ដងទៀត។ ជួនកាលអាចរំខានទៅដល់ការគេង ទាក់ទងនឹងការអស់កម្លាំងខ្លាំងមិនដឹងមូលហេតុ ពេលខ្លះមានបញ្ហាភ្លេចភ្លាំងនិងផ្សេងៗទៀតទាំងនេះគឹជារោគសញ្ញារបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី។ សូមបញ្ជាក់ថាជំងឺនេះជាជំងឺតំណពូជ។
ទាក់ទងនឹងកត្តាប្រឈមរបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី គាត់ប្រមុខនឹងការថយចុះនៅក្នុងគុណភាពនៃជីវិតមួយផ្នែកធំផងដែរ។ គុណភាពជីវិតថយចុះមិនអាចប្រកបការងារ ឬធ្វើអ្វីតាមតែចិត្តបាននោះឡើយ ដោយសារតែគាត់មានអារម្មណ៍ថាគាត់ឈឺ។ ម្យ៉ាងទៀតគាត់ត្រូវចូលពេទ្យជាញឹកញាប់ កត្តាមួយដែលធ្ងន់ធ្ងរមែនទែនបើសិនជាទុកឲ្យតាមដំណើរ ដោយអត់ព្យាបាលគាត់អាចនឹងស្លាប់ តែការស្លាប់នោះមិនមែនស្លាប់ដោយសារជំងឺនោះទេ គឺស្លាប់ដោយការធ្វើអត្តឃាតក្នុងករណីដែលគាត់មានបញ្ហាជំងឺធ្លាក់ទឹកចិត្ត។
ជំងឺហ្វីប៉្រូមីយ៉ាល់ជី មិនការព្យាបាលណាមួយដែលធ្វើអោយជាសះស្បើយ១០០%នោះទេ។ គោលបំណងក្នុងការព្យាបាលអ្នកជំងឺគឺត្រូវធ្វើយ៉ាងណាឲ្យអ្នកជំងឺរស់នៅបានស្រួល គុណភាពជីវិតល្អមាំមួនដូចអត់មានជំងឺហ្វីប៉្រូមីយ៉ាល់ជី ។
ការព្យាបាលរបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី មានពីរប្រភេទ៖
- ការព្យាបាលដោយប្រើប្រាស់ថ្នាំ
- ការប្យាបាលដោយមិនប្រើប្រាស់ថ្នាំ
ចំពោះអ្នកមានជំងឺហ្វីប៉្រូមីយ៉ាល់ជីហើយ ថ្វីត្បិតថាជាជំងឺរុំាំរ៉ៃពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថាជាជំងឺធ្ងន់ធ្ងរទេ លុះត្រាតែយើងមានការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ មានគំនិតចង់សម្លាប់ខ្លួន និងធ្វើឲ្យគុណភាពជីវិតយើងធ្លាក់ចុះបើសិនព្យាបាលមិនបានត្រឹមត្រូវ៕
សូមទស្សនាវីដេអូខាងក្រោម៖