ជំងឺប្រគ្រីវ
គ្រូពេទ្យបានឱ្យដំបូន្មានដល់អ្នកជំងឺប្រគ្រីវនេះឱ្យតមចំណីអាហារណាដែលបង្កឱ្យកើនសារធាតុអាស៊ីដអ៊ុយរិកដូចជា សាច់អាំង គ្រឿងសមុទ្រ គ្រឿងក្នុងជ្រូកមាន់ទា,...។
ខ្មែរ៖ ជំងឺប្រគ្រី
អង់គ្លេស៖ Gout
បារាំង៖ Gout
ជាជំងឺបង្កឱ្យមានភាពឈឺចុកចាប់ ជាពិសេសនៅពេលយប់ ពេលសម្រាក ឬគ្មានសកម្មភាពនៅត្រង់សន្លាក់ម្រាមដៃ ម្រាមជើង និងបណ្ដាសន្លាក់ដទៃទៀត។ ជំងឺនេះច្រើនបណ្ដាលមកពីសារធាតុអាស៊ីដអ៊ុយរិក (Acide Urique) មានកម្រិតខ្ពស់ហួសប្រក្រតី។ ជំងឺនេះ ត្រូវបានកំណត់លក្ខណៈដោយការវាយប្រហារនៃរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗដូចជា ការឈឺចាប់ ហើម ក្រហម និងទន់ផ្នែកសន្លាក់ណាមួយ ឬច្រើន។ សូមកុំសូវហូប អាហារមានសារធាតុអាស៊ីដអ៊ុយរិក ដូចជា សាច់អាំង គ្រឿងសមុទ្រ គ្រឿងក្នុងជ្រូកមាន់ទា...។
ឯកសារពិគ្រោះ៖ Mayo Clinic(Website) និងក្រុមប្រឹក្សាជាតិភាសាខ្មែរ