[វីដេអូ] Ep. 136 ប្រធានបទ៖ ជំងឺសន្លាក់រុំរ៉ៃ
ជំងឺរលាកសន្លាក់រុំារ៉ៃ គឺជាជំងឺរលាកសន្លាក់រយៈពេលយូរ ហើយជំងឺរលាកសន្លាក់គឺមានជំងឺច្រើននៅក្នុងនឹងរួមមាន២០-៣០ជំងឺពាក់ព័ន្ធនឹងជំងឺរលាកសន្លាក់រុំរ៉ៃនេះ។ ទាក់ទងនឹងសន្លាក់មានសន្លាក់មានចលនា ដូចជា សន្លាក់ឆ្អឹងកងខ្នង សន្លាក់ជង្គង់ សន្លាក់ដៃជាដើម។ ចំណែកសន្លាក់មិនមានចលនាគឺ សន្លាក់ឆ្អឹងលលាក្បាល៍។
មូលហេតុដែលបណ្តាលឲ្យកើតមាននៅជំងឺសន្លាក់ ជាដំបូងត្រួវដឹងពីប្រភពឲ្យបានច្បាស់លាស់ទើបអាចវាយតម្លៃបានថាជំងឺសន្លាក់ដែលអ្នកជំងឺកំពុងជួបអាចចូលជាសន្លាក់ប្រភេទអ្វី? ឈឺសន្លាក់តែមួយឬឈឺសន្លាក់ច្រើន ពីព្រោះបើឈឺសន្លាក់តែមួយគឺទាក់ទងនិងជំងឺជាក់លាក់របស់សន្លាក់។ ឧទាហរណ៍អ្នកជំងឺឈឺសន្លាក់ជង្គង់ សុខៗឈឺតែម្តង អាចហើម ឬក្តៅ ហើយមិនអាចដើរបាន អញ្ចឹងហើយគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យនៅកន្លែងដែលឈឺជាក់ស្តែងតែម្ដង។
រោគសញ្ញា
ទាក់ទងនឹងរោគសញ្ញារបស់ជំងឺសន្លាក់រុំារ៉ៃ គឺត្រូវគិតផ្តោតទៅលើទីតាំងដែលបានឈឺ អ្នកជំងឺខ្លះគាត់ឈឺកែងដៃ ក្បាលជង្គង់ កន្លែងដែលមានឆ្អឹងតំណជាប់សុទ្ធសឹងតែជាកន្លែងសន្លាក់។ ដូចច្នេះរោគសញ្ញារួមនៃជំងឺសន្លាក់អាចមាន បញ្ហាឈឺគាំងនាពេលព្រឹកប្រលឹមឡើងនៅតាមធ្នាំងដៃទាំងសងខាង ឈឺ ក ដៃ ឈឺកែងដៃ ឈឺស្មា ជង្គង់ឬអ្នកខ្លះទៀតហើមនៅមេជើងផងដែរ។
ជំងឺសន្លាក់រុំាំរ៉ៃភាគច្រើនតែងតែកើតឡើងចំពោះ
- មនុស្សចាស់ដែលមានអាយុចាប់ពីវ័យ ៥៥ឆ្នាំឡើងទៅ
- ស្ត្រីដែលគាត់អស់រដូវឆ្អឹងរបស់គាត់ចុះខ្សោយ
- ចំពោះអ្នកដែលមានជំងឺសន្លាក់ស្រាប់នៅពេលដែលគាត់ធ្លាប់មានគ្រោះថ្នាក់ដោយប្រការណាមួយ
ដូច្នេះសូមមានការប្រុងប្រយ័ត្នដើម្បីជៀសផុតពីហានិភ័យផ្សេងៗទៀត ប្រសិនបើអ្នកធា្លប់មានការប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងគួរទៅមន្ទីរពេលដើម្បីត្រួតពិនិត្យសុខភាពជាប្រចាំ។
ការព្យាបាលរបស់ជំងឺសន្លាក់ គឺត្រូវព្យាបាលតាមរោគវិនិច្ឆ័យនិងស្ថានភាពរបស់សន្លាក់នីមួយៗអោយបានច្បាស់លាស់ និងព្យាយាមថែទាំអ្នកជំងឺអោយបានល្អ ដើម្បីទទួលបានព្យាបាលប្រកបដោយមានប្រសិទ្ធភាព៕
សូមទស្សនាវីដេអូខាងក្រោម៖