ក្រុមហ៊ុន NHAM24 ចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ...
ក្រុមហ៊ុន NHAM24 ចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ដែលជាការផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) ផ្តល់ជាអត្ថប្រយោជន៍សម្រាប់មន្ទីរពេទ្យ និងសាកលវិទ្យាល័យមួយចំនួន។
ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ - ថ្មីៗនេះក្រុមហ៊ុន NHAM24 បានធ្វើការចុះអនុស្សរណៈនៃការយោគយល់(MOU)ដើម្បីសហការគ្នាជាមួយមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរដែលនេះគឺជាការផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ពិសេសផ្តាច់មុខសម្រាប់មន្ទីរពេទ្យ និងសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេស។ដែលអត្ថប្រយោជន៍នោះរួមមានការដឹកជញ្ជូនដោយឥតគិតថ្លៃទៅដល់មន្ទីរពេទ្យ លើអាហារដែលបាន បញ្ជាទិញតាមរយៈកម្មវិធី NHAM24 និងការបញ្ចុះតម្លៃពិសេសលើការធ្វើដំណើរទៅ និងមកពីមន្ទីរពេទ្យគួបផ្សំជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងអ្នកមកសួរសុខទុក្ខអ្នកជំងឺផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា Chairwoman នៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងលោកស្រី ស៊ុន សុខា ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន NHAM24 ស្ថិតនៅក្រោមប្រធានបទ "ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24" ក្រុមហ៊ុន NHAM24 បានកំណត់គោលដៅមន្ទីរពេទ្យមួយចំនួនជាបន្តបន្ទាប់ទៀតរួចជាស្រេច ដើម្បីចូលរួមសហការជាមួយនឹងគំនិតផ្តួចផ្តើមមួយនេះ ហើយក្នុងពេលនេះដែរមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរគឺជាស្ថាប័នថែទាំសុខភាពដំបូងគេបង្អស់ដែលបានចូលរួមជាមួយនឹងកម្មវិធីមួយនេះ ស្របពេលនឹងមានមន្ទីរពេទ្យជាច្រើនផ្សេងទៀត ដែលនឹងមកចូលរួមសហការបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។គួរបញ្ជាក់ផងដែរថាកម្មវិធីមួយនេះក៏នឹងគ្រោងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយនឹងសាលារៀន និងសាកលវិទ្យាល័យជាច្រើនស្ថាប័នបន្តទៀត នាពេលប៉ុន្មានខែខាងមុខនេះផងដែរ។
លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន NHAM24 បានមានប្រសាសន៍ថា៖ NHAM24មានការចាប់អារម្មណ៍យ៉ាងមុតមាំទៅលើអ្នកជំនាញថែទាំសុខភាពចាប់តាំងពីកំឡុងពេលនៃការរាតត្បាតនៃជម្ងឺឆ្លងមកម្ល៉េះហើយគោលបំណងក្នុងការផ្តួចផ្តើមនៃកម្មវិធីមួយនេះគឺពួកយើងចង់បន្តផ្តល់ជូននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ដែលពួកគេស័ក្តសមនឹងទទួលបាន។ ពួកយើងសង្ឃឹមថាជាមួយនឹងការចាប់ផ្តើមនៃកម្មវិធីមួយនេះ ពួកយើងនឹងអាចផ្តល់ឱ្យពួកគេនូវភាពងាយស្រួល និងភាពកាន់តែល្អប្រសើរក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកយើង។ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរគឺជាមន្ទីរសម្រាកព្យាបាលរោគកុមារឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងចំនួន 2 នៅក្នុងរាជធានីភ្នំពេញ និងមានបន្ទប់សម្រាកព្យាបាលលក្ខណៈឯកជនសរុបចំនួន 45បន្ទប់ និងគ្រែសម្រាកព្យាបាលចំនួន 54 នៅក្នុងបន្ទប់សម្រាកព្យាបាលរួម។
លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា Chairwoman នៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ បានបន្ថែមថា៖ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសហការជាមួយក្រុមហ៊ុន NHAM24 លើគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយនេះ ព្រោះថាកម្មវិធីមួយនេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់មន្ទីរពេទ្យរបស់ពួកយើងសម្រាប់រយៈពេលវែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សម្រាប់អតិថិជន និងបុគ្គលិករបស់ពួកយើងផងដែរ។ ពួកយើងសូមអរគុណ ក្រុមហ៊ុន NHAM24 ដែលបានដឹកនាំគំនិតផ្តួចផ្តើមមួយនេះ ហើយពួកយើងសង្ឃឹមថានាពេលខាងមុខនេះនឹងមានមន្ទីរពេទ្យ និងស្ថាប័នជាច្រើនទៀតមកចូលរួមសហការ និងទទួលយកអត្ថប្រយោជន៍ពីកម្មវិធីមួយនេះ។
------
អំពី NHAM24 (GO24 Cambodia Pte. Ltd.)
NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។
ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា NHAM24 បានប្រែក្លាយជាចំណែកមួយយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
បច្ចុប្បន្ននេះ NHAM24 មានបុគ្គលិកជាង 300 នាក់កំពុងបម្រើការងារនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញហើយក៏បានរីកលូតលាស់ទៅជាកម្មវិធីទំនើបដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញលើគ្រប់តម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ផ្តល់នូវគុណតម្លៃ ភាពងាយស្រួល និងភាពឆាប់រហ័សទៅដល់អតិថិជន។