ប្រធានបទ ៖ អីយ៉ា! អ្នកប្រើទូរស័ព្ទ Android អាចដាក់វីដេអូនៅលើផ្ទាំង Wallpaper ដោយប្រើប្រាស់កម្មវិធីជំនួយបានទៀត

ពីមុនយើងធ្លាប់តែកំណត់រូបភាពដាក់ជាផ្ទាំង Wallpapers ប៉ុន្តែបច្ចុប្បន្ននេះ អ្នកអាចកំណត់រូបថតផ្ទាល់ខ្លួនរបស់អ្នកជាផ្ទាំងរូបភាព ឬវិដេអូន។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ SLASH GEAR ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលចង់ដាក់វីដេអូជាផ្ទាំង Wallpapersត្រូវធ្វើការ download កម្មវិធីជំនួយដែលមាននៅក្នុង Google Play Store ដែលកម្មវិធីមានឈ្មោះថា Video Live Wallpaper ។

 
ប្រធានបទ ៖ អីយ៉ា! អ្នកប្រើទូរស័ព្ទ Android អាចដាក់វីដេអូនៅលើផ្ទាំង Wallpaper ដោយប្រើប្រាស់កម្មវិធីជំនួយបានទៀត

1. ដំបូង Install និងបើកដំណើរការកម្មវិធី

2. បន្ទាប់មកជ្រើសរើសវីដេអូ

3. រួចនឹងឃើញផ្ទាំង pop-up ចេញមកដែលអនុញ្ញាតឲ្យយើងកំណត់ទីតាំង media

4. សូមស្វែងរកវីដេអូដែលអ្នកពេញចិត្ត។ ប្រសិនបើ​អ្នក​មិន​ចង់​ប្រើ​វីដេអូ​ផ្ទាល់​ខ្លួន​ណា​មួយ​ទេ អ្នក​គ្រាន់​តែ​អាច​ទាញ​យក​វីដេអូ​ ​ស្អាតៗ​ពី​គេហទំព័រ​រូបថត និង​វីដេអូ​របស់ Pixabay និង Pexels បានផងដែរ

5. បន្ទាប់មក Trim វីដេអូតាមប្រវែងដែលអ្នកចង់បានដោយប្រើ tool ពណ៌ទឹកក្រូចនៅខាងក្រោម

6. ជ្រើសរើសរូបតំណាងផ្ទាំងរូបភាពនៅជ្រុងខាងស្តាំខាងលើ ដើម្បីមើលវីដេអូជាមុន

7. ប៉ះរូបតំណាងនៅខាងស្តាំខាងលើ ដើម្បីកែតម្រូវការកំណត់ផ្សេងទៀត។ អ្នក​អាច​ជ្រើសរើស​បិទ​សំឡេង និង​ផ្លាស់ប្តូរ​ទំហំ​វីដេអូ​ឱ្យ​សម​នឹង​អេក្រង់​របស់អ្នក

8. អ្នកអាចមើលវីដេអូ preview ដោយគ្រាន់តែចុចប៊ូតុងថយក្រោយ

9. ជ្រើស Set wallpaper

10. ចុងក្រោយអ្នកអាចជ្រើសដាក់នៅក្នុង Home screen និង​ lock screen ។ឥឡូវនេះ អ្នកអាចមើលឃើញវីដេអូរបស់អ្នកនៅលើទូរស័ព្ទបានហើយ៕

ប្រភព ៖ Slash Gear                            អត្ថបទ ៖ កា