ដំណើរទស្សនកិច្ចសិក្សានៃថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ទៅកាន់សាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ នៅថ្ងៃទី១0 ខែឧសភា ឆ្នាំ២០២២

សហព័ន្ធសេវាអប់រំនៅកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ក្រោមការដឹកនាំរបស់លោក ឡាយ សុភា សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា

 
ដំណើរទស្សនកិច្ចសិក្សានៃថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ទៅកាន់សាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ នៅថ្ងៃទី១0 ខែឧសភា ឆ្នាំ២០២២

 

ទទួលបន្ទុកកិច្ចការអប់រំចំណេះទូទៅ និងជាប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដើម្បីផ្តល់ឱកាសដល់សមាជិកសហព័ន្ធរៀនសូត្រពីបទពិសោធន៍ គុណតម្លៃ និងគំរូភាពនៃការដឹកនាំពីគ្នាទៅវិញទៅមក និងពីសាលារៀននានានៅកម្ពុជាក្នុងបរិបទថ្មីនេះផងដែរ។

ដំណើរទស្សនកិច្ចសិក្សានេះ ផ្តោតសំខាន់លើការសិក្សាលើបទពិសោធន៍ភាពជាអ្នកដឹកនាំអប់រំ ស្វ័យភាព និងគណនេយ្យភាពនៃរដ្ឋបាលសាលារៀន ការរៀន និងបង្រៀនស្របតាមការអប់រំបែបសតវត្សរ៍ទី២១ ក្របខណ្ឌនានាដែលបម្រើដល់ការអបរំជាបរិយាបន្នសម្រាប់កុមារកម្ពុជា។ កម្មវិធីនេះនឹងមានបង្ហាញ និងការជជែកពិភាក្សាអំពីរចនាសម្ព័ន្ធ និងការគ្រប់គ្រងនៃសាលារៀនជំនាន់ថ្មី (NGS) និងកម្មវិធីសិក្សា និងការបង្រៀននៃសាលារៀនជំនាន់ថ្មី (NGS) ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកនៃសតវត្សរ៍ទី២១ ដោយលោក សម្យ កំសាន្ត នាយករងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។ ជាងនេះទៅទៀត កម្មវិធីសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះទទួលបានការលើកទឹកចិត្ត និងគាំទ្រដោយឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញឱ្យមានកិច្ចសហការល្អរវាងវិស័យអប់រំរដ្ឋនិងឯកជនកាន់តែជិតស្និទ្ធ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ឡាយ សុភា បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិដែលបានផ្តល់ឱកាសសិក្សារៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ដ៏មានតម្លៃ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំង២៥រូបនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។  ថ្លែងក្នុងមតិសំណេះសំណាលស្វាគមន៍នាឱកាសនេះដែរ លោក សម្យ កំសាន្ត នាយករងនៃសាលារៀនជំនាន់ថ្មី បានបង្ហាញពីវឌ្ឍនភាពរបស់សាលារៀនជំនាន់ថ្មីក្នុងរយៈពេល៦ឆ្នាំ និងបានបញ្ជាក់ផងដែរថា សាលារៀនជំនាន់ថ្មីគឺជាគំរូភាពនៃការវិនិយោគលើវិស័យអប់រំមួយនៅកម្ពុជាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ស្ថាប័នជាតិ និងអន្តរជាតិ ដោយសារលទ្ធផលសិក្សារបស់សិស្សល្អប្រសើរ។ តាមរយៈការធ្វើបទបង្ហាញ និងវេទិការសំណួរចម្លើយ ប្រតិភូចូលរួមបានលើកសំណួរលើការបែងចែកម៉ោងសិក្សា ការជ្រើសរើសសិស្សចូលសិក្សា ការបណ្តុះបណ្តាលធនធានគ្រូក្នុងសាលាជំនាន់ថ្មី ការអភិវឌ្ឍជំនាញទន់សម្រាប់សិស្ស(soft skills) និងវិធីសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីសិក្សាស្ទែម (STEM)នៅក្នុងសាលាជំនាន់ថ្មីផងដែរ។ មុននឹងបញ្ចប់គណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មីនិងប្រតិភូសហព័ន្ធបានដើរទស្សនាអគារសិក្សា និងបរិក្ខារនៃសាលារៀនជំនាន់ថ្មីដើម្បីសង្កេតពីទិដ្ឋភាពសាលាជាក់ស្តែងផងដែរ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំនេះ ដោយរួមផ្ដុំស្ថាប័ន សមាគមអប់រំ និងបណ្ដុះបណ្ដាលប្រមាណជិត១០០ស្ថាប័ន ដែលមានទស្សនវិស័យរួមគ្នាក្នុងការលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ នៅក្នុងចំណោមសមាជិករបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា មានសមាជិកជាង៨០ភាគរយជាគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលបាននិងកំពុងបម្រើសេវាអប់រំ។