ចិនប្រឆាំងដាច់ខាតនូវទង្វើរបស់ឥណ្ឌា ដែលហាមឃាត់កម្មវិធីទូរស័ព្ទរបស់ខ្លួន
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅព្រហស្បតិ៍ថា ខ្លួនបានប្រឆាំងយ៉ាងខ្លាំងចំពោះឥណ្ឌា ដែលហាមឃាត់កម្មវិធីទូរស័ព្ទជាច្រើនរបស់ចិន។
តាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនបានគូសបញ្ជាក់ថា សកម្មភាពរបស់ឥណ្ឌាកំពុងរំលោភបំពានលើផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងអ្នកផ្តល់សេវាកម្មចិន។ មិនតែប៉ុណ្ណោះ ចិនក៏បានស្នើឲ្យឥណ្ឌាពិចារណាកែប្រែកំហុសរបស់ខ្លួនផងដែរ។
គួររម្លឹកផងដែរថា ថ្មីៗនេះឥណ្ឌាបានហាមប្រាមកម្មវិធីទូរស័ព្ទចំនួន១១៨ ផ្សេងទៀតហើយ ដែលភាគច្រើនជារបស់ចិន ដែលក្នុងនោះរួមទាំងវីដេអូហ្គេម ផាប់ជី (PUBG) ផងដែរ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ