ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧៦នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៨០នាក់។

 
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន​ ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧៦(ស្មើនឹង ៩៨,៥៧% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៨០នាក់) ក្នុងនោះមានស្រ្តី ៥៤នាក់ និងបុរស ២២២នាក់។

ករណីជាសះស្បើយកូវីដ-១៩ចំនួន ១នាក់គឺបុរសជនជាតិចិន អាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកកាន់កម្ពុជានៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួនតែ ០៤នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

 

ប្រភព: ក្រសួងសុខាភិបាល