[វីដេអូ] Ep.195 ប្រធានបទ៖ ជំងឺ Thalassemia និងការធើ្វតេស្តឈាម

Thalassemia គឺជំងឺតំណពូជដែលកើតពីឪពុកឬម្តាយ ដោយសារកង្វះគ្រាប់ឈាមក្រហមពីកំណើតទាបជាមនុស្សធម្មតា។ បច្ចុប្បន្ននេះ អត្រាដែលកើតជំងឺ Thalassemia មានការកើតឡើងនៅប្រទេសកម្ពុជា ប្រមាណ ៣០%។

 
[វីដេអូ] Ep.195 ប្រធានបទ៖ ជំងឺ Thalassemia និងការធើ្វតេស្តឈាម

ក្រម៉ូសូមរបស់មនុស្សមានចំនួន ២៣​គូ ចំពោះក្រម៉ូសូមសំយោងអេម៉ូក្លូប៊ីន គឺមានក្រម៉ូសូមទី ១៣​ និង ១៦ ។

រោគសញ្ញា

  • ស្លេកស្លាំង
  • អស់កម្លាំង វិលមុខ
  • ឧស្សាហ៍ខ្សោយ
  • ឧស្សាហ៍ឈឺ
  • ការលូតលាស់យឺត

ការធ្វើតេស្តរកជំងឺ Thalassemia តាមរយ:ការធ្វើតេស្តឈាមស្រ្តីមានផ្ទៃពោះ ដើម្បីបានដឹងអំពីសុខភាពកូន។

កត្តាប្រឈម

ប្រសិនបើកូនឈឺ ត្រូវធ្វើការបញ្ចូលឈាមរហូត ប្រសិនបើមិនបានបញ្ចូលឈាមទេ កូននឹងប្រឈមនឹងការបាត់បង់ជីវិត ពីព្រោះគ្រាប់ឈាមមានសារសំខាន់ណាស់ ដើម្បីដឹកនាមអុកស៊ីសែនទៅចិញ្ចឹមកោសិកាទាំងអស់នៅក្នុងរាងកាយ។

វិធីសាស្រ្តមួយទៀតដើម្បីព្យាបាលជំងឺ Thalassemia គឺការកែតម្រូវសែនដែលខូចឲ្យត្រលប់មកធម្មតាវិញ ប៉ុន្តែវិធីសាស្ត្រនេះនៅមានតម្លៃថ្លៃ។

វិធីសាស្រ្តក្នុងការបង្ការកុំឲ្យកើតជំងឺ Thalassemia គឺគូស្វាមីដែលមានគំរោងយកបុត្រគួរធ្វើការពិនិត្យសុខភាពជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តយកបុត្រ​ ដើម្បីបានដឹងអំពីអាការជំងឺរបស់ខ្លួន។ បន្ថែមពីនេះគូស្វាមីក៏អាចធ្វើការសម្រេចចិត្តប្រសិនបើកូនមានជំងឺនេះ ថាតើគាត់គួរយក  ឬមិនគួរយក?