[វីដេអូ] Ep. 148 ប្រធានបទ៖បច្ចេកទេសសង្គ្រោះ និង សណ្តំលើអ្នកជំងឺធ្លាក់ឈាមតាមផ្លូវអាហារ (ជំងឺចេញឈាមតាមក្រពះ)
ជាទូទៅការសង្គ្រោះបន្ទាន់ ជាការជួយជីវិតមនុស្សនៅពេលដែលអ្នកជំងឺស្ថិតក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់អាចប៉ះពាល់ដល់អាយុជីវិត។
ចំពោះការធ្លាក់ឈាមក្នុងប្រព័ន្ធរំលាយអាហារឬប្រព័ន្ធផ្លូវអាហារវិញ កាលណាមានការធ្លាក់ឈាមឬបត់ជើងមកមានឈាមគឺជាសញ្ញាមួយដែលបង្ហាញថាអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។ ការសង្រ្គោះបឋមអាចជួយអ្នកជំងឺកុំឲ្យមានអាការ:កាន់តែធ្ងន់ធ្ងរធ្លាក់ឈាម ឬក្អួតឈាមមុនមកមន្ទីរពេទ្យ។
វិធីសាស្ត្រក្នុងការសង្រ្គោះ
ដើម្បីជួយសង្គ្រោះអ្នកជំងឺចូលផ្នែកសង្គ្រោះបឋម ជាដំបូងគ្រូពេទ្យប្រើថ្នាំចាក់ ប្រើសេរ៉ូម ដាក់អុកស៊ីសែន វាស់ចង្វាក់បេះដូង ដើម្បីមើលសម្ពាធឈាម ជាពិសេសពិនិត្យមើលគ្រាប់ឈាមក្រហម។
ការព្យាបាល
រាល់អ្នកជំងឺធ្លាក់ឈាមតាមបំពង់អាហារ ត្រូវធ្វើការឆ្លុះក្រពះបន្ទាប់ពីឆ្លុះហើយគ្រូពេទ្យឯកទេសខាងដាក់ថ្នាំសណ្ដំនិងសង្គ្រោះបន្ទាន់នឹងវាយតម្លៃថា តើមានមូលហេតុអ្វីខ្លះនៃការធ្លាក់ឈាមតាមបំពង់អាហារនឹងចេញពីប្រភពណា?
របបអាហារ
ក្នុងដំណាក់កាលឆ្លុះក្រពះ ដំបូងអ្នកជំងឺគួរតែបរិភោគអាហារណាដែលទន់ៗឬរាវៗក្នុងរយៈពេលខ្លី ១ថ្ងៃ ឬ២ថ្ងៃសិន។ បន្ទាប់ពីនេះអ្នកជំងឺត្រូវបន្តតាមដានការព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសក្រពះពោះវៀនបន្ថែមទៀត ។ សូមបញ្ជាក់ផងដែរថា បើសិនជាមានសញ្ញាឬអ្នកជំងឺដែលមានអាការៈធ្លាក់ឈាមតាមបាត ឬក្អួតឈាមតាមក្រពះតាមមាត់ សូមបញ្ចូលអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ឲ្យទាន់ពេលវេលាជៀសវាងហានិភ័យដែលកើតមានប៉ះពាល់ដល់អាយុជីវិតជាយថាហេតុ៕
សូមទស្សនាវីដេអូខាងក្រោម៖