[វីដេអូ] Ep. 143 ប្រធានបទ៖ សារៈប្រយោជន៍នៃការតាមដានអេកូពោះក្នុងជំងឺរលាកថ្លើមរុំារ៉ៃ និងជំងឺក្រិនថ្លើម
អេកូ គឺជាការពិនិត្យអមវេជ្ជសាស្ត្រ មួយដែលមានសារៈសំខាន់នៅក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺផ្សេងៗ ដែលយើងប្រើប្រាស់ដើម្បីចាប់យកនៅរលកសំឡេងចាប់យករូបភាពនូវសេរីរាង្គផ្សេងៗ នៅក្នុងពោះនិងផ្នែកផ្សេងទៀត។
មូលហេតុដែលគួរធ្វើការតាមដានអេកូពោះ មានន័យថាអ្នកជំងឺដែលគាត់មានបញ្ហារលាកថ្លើមរុំារ៉ៃ ឬជំងឺក្រិនថ្លើមនៅក្នុងដំណាក់កាលដំបូង។ ការតាមដានអេកូអាចជួយគ្រូពេទ្យរកឃើញរោគសញ្ញារបស់អ្នក ជំងឺបានលឿន និងងាយស្រួលក្នុងការព្យាបាលទាន់ពេលវេលានៃការពិនិត្យសុខភាពចំពោះបញ្ហារលាកថ្លើម ឬជំងឺក្រិនថ្លើម ដំណាក់កាលដំបូងផងដែរ។
សារៈប្រយោជន៍នៃការតាមដានអេកូពោះ គឺ៖
- ជួយឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យអោយបានលឿន
- អ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា
- កាត់បន្ថយការចំណាយ
- អាចរកឃើញនូវភាពមិនប្រក្រតីអ្វីមួយ
ដើម្បីជៀសវាងការចម្លងរោគឬបញ្ហាផ្សេងៗទៀត អ្នកដែលមានជំងឺគួរតែជ្រើសរើសរបបអាហារអោយបានល្អត្រឹមត្រូវ កុំបរិភោគអាហារណាដែលមានជាតិកាឡូរីខ្ពស់ គ៏ដូចជាគ្រឿងស្រវឹងជាប្រចាំដែលវាអាចវិវត្តន៍ទៅជាការរលាកថ្លើមរុំារ៉ៃផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖