[វីដេអូ] Ep. 142 ប្រធានបទ៖ ជំងឺមហារីកពោះវៀនធំ
ជំងឺមហារីកពោះវៀនធំ គឺកើតឡើងទៅលើពោះវៀនធំ ដែលកើតឡើងដោយសារកោសិកាលូតលាស់នូវលើពោះវៀនធំដែលយើងមិនអាចគ្រប់គ្រងបាន លូតលាស់ខុសប្រក្រតីទើបហៅថា ជំងឺមហារីកពោះវៀនធំ។
មូលហេតុ
មូលហេតុដែលបណ្តាលឲ្យកើតមានមហារីកពោះវៀនធំគឺមានច្រើនកត្តា៖
- ដោយសារការប្រើប្រាស់ថ្នាំជក់
- ការបរិភោគគ្រឿងស្រវឹង
- ការគ្រប់គ្រងរបបអាហារមិនត្រឹមត្រូវ
- មិនធ្វើការហាត់ប្រាណ
- កត្តាតំណរពូជ
រោគសញ្ញា
ជាទូទៅរោគសញ្ញាជំងឺមហារីកពោះវៀនធំ តែងតែសង្ងំលាក់ខ្លួន មិនងាយចេញនូវរោគសញ្ញាអោយយើងបានដឹងនោះទេ។ សញ្ញាដែលអាចសម្គាល់បានគឺឧស្សាហ៍ទល់លាមក ឧស្សាហ៍រាក លាមកមានឈាម ឈឺពោះជាដើម។
សូមជម្រាបថា ជំងឺមហារីកពោះវៀនធំនេះអាចកើតបានគ្រប់វ័យទាំងអស់ មិនថាកុមារ មនុស្សពេញវ័យក៏អាចកើតដែរ ប៉ុន្តែមនុស្សចាស់អាយុ 50ឆ្នាំកើតច្រើនជាង។
កត្តាប្រឈម
កត្តាប្រឈមរបស់អ្នកជំងឺមហារីកពោះវៀនធំមានច្រើន៖
- បាត់បង់ផ្នែកសុខភាពផ្លូវចិត្ត
- បញ្ហាសុខភាពផ្លូវកាយ
- ខាតពេលវេលា ធ្វើការ រកស៊ី
- សុខភាពបញ្ហា សេដ្ឋកិច្ចត្រូវចំណាយច្រើន
- អាចកើតជំងឺធ្លាក់ទឺកចិត្តធ្ងន់ធ្ងរ
គួររម្លឹកថា ដើម្បីជៀសពីជំងឺនេះ ឬជំងឹផ្សេងទៀតសូមព្យាយាមថែរក្សាសុខភាពអោយបានល្អនិង តាមដានសុខភាពអោយបានច្រើនដើម្បីទទួលបានចំណេះដឹងល្អៗផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖