[វីដេអូ] Ep.166 ប្រធានបទ៖ ជំងឺមហារីកសុដន់

ស្ត្រីដែលប្រឈមនឹងជំងឺមហារីកសុដន់ មានចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ឬក៏ក្រុមគ្រួសាររបស់គាត់មានប្រវត្តិកើតជំងឺមហារីកទៅលើផ្នែកណាមួយនៃសរីរាង្គ។

 
[វីដេអូ] Ep.166 ប្រធានបទ៖  ជំងឺមហារីកសុដន់

តើការប្រើប្រាស់ផលិតផលក៏ដូចជាការវះកាត់​អាចកើតមហារីកសុដន់ដែរឬទេ?

ការប្រើប្រាស់ថ្នាំពង្រីកសុដន់ដែលគ្មានការប្រឹក្សាជាមួយគ្រូពេទ្យជំនាញច្បាស់លាស់អាចបង្កគ្រោះថ្នាក់ប៉ះពាល់ បង្កឲ្យមានដុំគីសដែលជាហេតុ​បង្កឲ្យការប្រឈមនឹងការកើតជំងឺមហារីកសុដន់ ប្រសិនបើការប្រើប្រាស់នោះលើសកម្រិត។

 

រោគសញ្ញា

ជំងឺ​មហារីក​សុដន់​ចាប់ផ្ដើម​នៅ​ពេល​ដែល​កោសិកា​សុដន់​លូតលាស់​ខុស​ធម្មតា និង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្កើត​ជា​ដុំ​ពក​ ឬ​ដុំ​សាច់​។ មួយវិញទៀតស្បែករបស់គាត់អាចប្រែទៅជាពណ៏ក្រហមឬក៏អាចគ្រឺមដូចសំបកក្រូច ។​

 

  • ស្រ្តីដែលមានអាយុលើសពី ៣០ឆ្នាំឡើងទៅគួរទៅជួប និងត្រួតពិនិត្យសុដន់ជាមួយគ្រូពេទ្យជារៀងរាល់ឆ្នាំ
  • ស្រ្តីគួរកត់សំគាល់នៅដុំសាច់មួយចំនួនដែលមាននៅផ្នែកសងខាងដៃ  

ការព្យាបាល

ការព្យាបាលគឺតម្រូវព្យាបាលតាមដំណាក់កាលរបស់អ្នកជម្ងឺដើម្បីដឹងថាតើអ្នកជម្ងឺគួរ បាញ់កាំរស្មី បាញ់សារធាត់គីមី ឬមួយក៏វះកាត់ដុំនោះចោល?​ ដូច្នេះដើម្បីជៀសវាងការកើតជម្ងឺបែបនេះស្ត្រីគួរជៀសវាងការប្រើប្រាស់ថ្នាំអ័រម៉ូនដែលមានផ្ទុក estrogen ខ្ពស់។ សារធាតុនេះមាននៅក្នុងថ្នាំធ្វើអោយសាច់ស្អាត ឡេធ្វើអោយស្បែកស ឬក៏ថ្នាំពង្រីកដើមទ្រូងជាដើម។​ ជាចុងក្រោយគឹយើងត្រូវថែររក្សារសុខភាពឲ្យបានល្អដោយធ្វើលំហាត់ប្រាណអោយបានទៀងទាត់​ និងសម្រាកអោយបានគ្រប់គ្រាន់៕