[វីដេអូ] Ep.165 ប្រធានបទ៖ ជំងឺប្រមេះទឹកបាយ

ជំងឺប្រមេះទឹកបាយជាជម្ងឺដែលឆ្លងតាមរយះការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។ជំងឺប្រមេះទឹកបាយជាជំងឺដែលមានឈ្មោះថា Neisseria Gonorrhoea ។

 
[វីដេអូ] Ep.165 ប្រធានបទ៖ ជំងឺប្រមេះទឹកបាយ

មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺប្រមេះទឹកបាយ?

មូលហេតុបង្កឲ្យកើតជំងឺនេះ​ដោយសារ ការរួមភេទមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវឬមួយក៏បុគ្គលមួយទៀតមានផ្ទុក​ជំងឺប្រមេះទឹកបាយ ឬក៏ជំងឺកាមរោគ ។

 

ផលវិបាក

សម្រាប់អ្នកដែលមានជំងឺប្រមេះទឹកបាយចំពោះបុរសគឺអាចធ្វើឲ្យគាត់រលាកបង្ហូរនោមហើយត្បៀតសរសៃបង្ហូរនោម​ ឬអាចរលាកពងស្វាសនិងអាចបង្កឲ្យការលំបាកមានកូន។ សម្រាប់ស្ត្រីគាត់អាចប្រឈមនឹងការរលាកមាត់ស្បូន ឬក៏អាចរលូតកូន។​

 

រោគសញ្ញា

ចំពោះបុរសនិងស្រ្តីរោគសញ្ញាគឺត្រូវបានបែងចែកខុសពីគ្នា

  • ចំពោះបុរស៖ ការរលាកបង្ហូរនោម ការហូរខ្ទុះ ការឡើងកូនកណ្តុរនៅក្រលៀន ​ ហើយនិងការហើមពងស្វាស។​
  • ចំពោះស្រ្តី៖ ការហូរខ្ទុះនៅតាមទ្វារមាស​ រលាកមាត់ស្បូន និងងាយមានឈាមពេលមានអ្វីប៉ះលើមាត់ស្បូនរបស់គាត់។​

 

ជាចុងក្រោយដើម្បីការពារកុំឲ្យកើតជំងឺប្រភេទនេះដៃគូរស្នេហា ត្រូវមានភាពស្មោះត្រង់ ការរួមភេទនឹងដៃគូរច្រើនសូមប្រើប្រាស់ស្រោមអនាម័យ និងត្រូវទៅពិនិត្យសុខភាពជារៀងរាល់ 4ខែទៅ 6ខែម្ដង៕​