[វីដេអូ] Ep 74 ប្រធានបទ៖ សន្លាកមុន
សន្លាកមុនគឺជាសន្លាកមួយប្រភេទដែលកើតឡើងក្រោយពីការកើតមុន មានន័យថាស្បែករបស់យើងមានការផ្លាស់ប្ដូររចនាសម្ព័នផ្ទៃស្បែករបស់យើង មិនស្មើរគ្នាក្រោយពីការកើតមុន ដែលមិនបានព្យាបាលឬក៏បានព្យាបាលមុន ប៉ុន្តែមិនបានព្យាបាលឲ្យមានប្រសិទ្ធភាពត្រឹមត្រូវ ជាហេតុធ្វើឲ្យកន្លែងកើតមុននិងក្លាយទៅជាស្នាមដែលធ្វើឲ្យប្រៀបធៀបទៅកន្លែងផ្សេងដែលអត់មានមុននឹងវាមានភាពខុសគ្នាដាច់តែម្ដង។
រោគសញ្ញា
ការកើតមុនធ្វើឲ្យមានការរលាកក្រពេញបញ្ចេញខ្លាញ់នៅខាងក្រោមស្បែក ដែលវារលាកទៅលើស្បែករបស់យើងគឺធ្វើឲ្យខូចខាតទៅលើស្បែក។ ដោយសារតែការលូតលាស់របស់ Collagen មានភាពខុសប្រក្រតីមានន័យវាលូតលាស់យឺតពេកឬមួយក៏លូតលាស់ខ្លាំងពេកដែលជាហេតុធ្វើឲ្យតំបន់ដែលមានមុនវានិងបំផ្លាញនៅពេលដែលលូតលាស់មកវិញមិនបានដូចស្បែកយើងធម្មតា។
ជាទូទៅសន្លាកមុនបែងចែងជាពីរប្រភេទ៖
- ប្រភេទទី១ គឺជាប្រភេទសន្លាកខូង មានន័យថា Collagen របស់យើងព្យាយាមជួសជុលមកប៉ុន្តែភាពជួសជុលរបស់វាគឺយឺតឬក៏បរិមាណតិចធ្វើឲ្យស្នាមស្បែកដែលកើតមុនទៅជាខូង ទ្រុតខុសពីប្រភេទស្បែកនៅជុំវិញអត់មានកើតមុន។
- ប្រភេទទី២ គឺជាប្រភេទសន្លាកប៉ោង ឬក៏ផ្លែ ដោយសារតែតំបន់ដែលកើតមុននិងមកពី Collagen វាលូតលាស់ខ្លាំងពេកក្នុងបរិមាណខ្ពស់ពេក។
កត្តាប្រឈម
ទាក់ទងនិងមុនមិនប្រាកដថាអ្នកដែលគាត់កើតមុនសុទ្ធតែមានសន្លាកទេ ថាតើមូលហេតុអ្វីទៅទើបធ្វើឲ្យអ្នកកើតសន្លាកមុន?
- កត្តាទី១ គឺប្រភេទមុនដែលគាត់មាន ប្រសិនបើមុនរបស់គាត់ជាមុនរលាកវាស៊ីជ្រៅទៅដល់ផ្នែកខាងនៃស្បែក ដូច្នេះហើយក្រុមមនុស្សជំពូកដែលគាត់កើតមានមុនរលាកនឹងគឺគាត់និងងាយមានសន្លាកកើតឡើងក្រោយពីការព្យាបាលមុនជា។
- កត្តាទី២ នៅពេលដែលគាត់មានមុនរលាក មិនបានធ្វើការព្យាបាលឬក៏ព្យាបាលដោយគ្មានវិធីសាស្ត្រក្នុងការព្យាបាលត្រឹមត្រូវ វានឹងធ្វើការបំផ្លាញរបស់កោសិការស្បែកនៅក្នុងបរិវេនដែលមានមុននិងគឺវាធ្ងន់ធ្ងរដែលពិបាកស្រោចស្រង់ធ្វើឲ្យកើតជាសន្លាកក្រោយពីពេលមានមុន។
- កត្តាទី៣ ជាធម្មតានៅពេលដែលគាត់មានមុនគឺគាត់តែងតែក្ដិចឬក៏ញិច អញ្ចឹងហើយការដែលយើងញិច ដៃរបស់យើងអត់ស្អាតអាចធ្វើឲ្យស្បែកមុខងាយឆ្លងមេរោគ។
- កត្តាទី៤ នៅពេលដែលយើងមានបងប្អូនបង្កើត ឬក៏ម៉ាក់ប៉ាដូចជាតាយាយរបស់យើងជាក្រុមជំពូកមនុស្សដែលគាត់មុតដៃមិនថាគាត់មានមុនទេ ជួនកាលគាត់មុតដៃ គាត់ងាយនឹងផ្លែនិងហើយដែរធ្វើឲ្យយើងជាសាច់ញាតិរបស់គាត់ជាតំណពូជនោះងាយប្រឈមមុខទៅនិងបញ្ហាផ្លែ។
វិធីព្យាបាល
ប្រភេទមុនខុសគ្នាៗ ការព្យាបាលក៏ខុសគា្នៗដែរ តែចំណុចសំខាន់ដែរយើងត្រូវតែយកចិត្តទុកដាក់នោះគឺនៅពេលអ្នកកើតមុន សូមទៅជួបជាមួយគ្រូពេទ្យសើរស្បែកដែលមានបច្ចេកទេស ឬអ្នកជំនាញព្យាបាលត្រឹមត្រូវដើម្បីឲ្យមានប្រសិទ្ធភាពឆាប់ជាសះស្បើយពីបញ្ហាមុន។
វិធីសាស្ត្រក្នុងការថែទាំ
ទាក់ទងនិងការថែទាំ ត្រូវតែគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្យាយាមធ្វើតាមការណែនាំរបស់គ្រូពេទ្យ ។មួយវិញទៀត កុំប្រើផលិតផលខុសមិនត្រូវតាមប្រភេទស្បែកដែលអាចធ្វើឲ្យមុខងាយនឹងកើតមុន។ចំពោះរបបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ ជាទូទៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនភាគច្រើនគាត់តែងតែនិយាយថាតមត្រកួន តមកុំឲ្យញុំាសាច់ ប៉ុន្តែមែនទែនទៅតើបញ្ហាមួយចំនួននិងតើមុននឹងជាប្រភេទមុនអ្វី។ អ្នកគួរញុំាអាហារឲ្យបានគ្រប់គ្រាន់ គេងឲ្យបានគ្រប់គ្រាន់ ញុំាវីតាមីន ញុំាទឹក សារធាតុចិញ្ចឹម សាច់ ឬក៏សារធាតុរ៉ែមួយចំនួនទៀតដែលចាំបាច់ក្នុងការលូតលាស់ក្នុងខ្លួន ៕