[វីដេអូ] Ep.194 ប្រធានបទ៖ ការឆ្លុះក្រពះ
ការថតឆ្លុះក្រពះពោះវៀនមានសារប្រយោជន៍ណាស់ដើម្បី ចាប់យកវត្ថុសំណាកយកមកវិភាគបញ្ចូលទៅមន្ទីរពិសោធន៍ដើម្បីបានដឹងអំពីជំងឺផ្សេងៗនៅក្នុងខ្លួនរបស់មនុស្ស។បន្ថែមពីនេះអំឡុងពេលនៃការឆ្លុះរកឃើញដុំសាច់អ្វីមួយ គ្រូពេទ្យនឹងអាចព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាពដូចនៅបណ្តាលប្រទេសជិតខាង ដោយសារក្រុមវេជ្ជបណ្ឌិតមានសមត្ថិភាពខ្ពស់ និងមានឧបករណ៍ទំនើបសម្បូរបែបជាងមុន។
មុនពេលធ្វើការឆ្លុះក្រពះ អ្នកជំងឺត្រូវតមការមិនបរិភោគអាហារលើសពី ៦:00 ម៉ោង។ចំណែកឯការឆ្លុះពោះវៀនវិញគឺ គ្រូពេទ្យនឹងឲ្យអ្នកជំងឹពិសារទឹកថ្នាំលាងពោះវៀនចំនួន ៤លីត្រ ដើម្បីលាងសំអាតពោះវៀន បន្ទាប់មកនឹងធ្វើការឆ្លុះពោះវៀន។ជាមធ្យមពោះវៀនតូចមានប្រវែង ៧-៨ម៉ែត្រ។
សូមជម្រាបថា ដើម្បីបង្ការជំងឺក្រពះ អ្នកអាចធ្វើការត្រួតពិនិត្យសុខភាពមួយឆ្នាំម្តងនៅអាយុចាប់ពី៤០ឆ្នាំឡើងទៅ។ ចំណែកឯជំងឺពោះវៀនធំវិញគឺអាចធ្វើការឆ្លុះបានចាប់ពីអាយុ ៤៥-៥៥ឆ្នាំឡើងទៅ។
មូលហេតុដែលតម្រូវឲ្យធ្វើការឆ្លុះក្រពះ ឬពោះវៀនគឺដើម្បីបានដឹងអំពីអាការជំងឺ បង្ការការកើតជំងឺមហារីក្រពះពោះវៀន រលាកក្រពះវៀន ឬមានដុំសាច់ដុះជាប់នឹងពោះវៀនជាដើម។
សារប្រយោជន៍នៃការឆ្លុះក្រពះពោវៀន ដើម្បីព្យាបាលទាន់ពេលវេលា កាត់បន្ថយការចំណាយដោយសារនៅពេលបច្ចុប្បន្នមានឧបករណ៍សម្បូរបែប បច្ចេកទេសថ្មីៗងាយស្រួលជាងមុនក្នុងការព្យាបាលអ្នកជំងឺ៕