[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន

ជំងឺកន្ទុយថ្លែន គឺជាការវិវត្តទៅជាក្រិននៃភ្នាសស(ភ្នែក) ដែលដុះចាក់ចូលទៅក្នុងកញ្ចក់ភ្នែក។

 
[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន
[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន
[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន
[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន
[វីដេអូ] Ep.68 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន

រោគសញ្ញា

រោគសញ្ញានៃជំងឺកន្ទុយថ្លែនមានដូចជា ៖

  • រកាំងភ្នែក
  • ក្រហាយភ្នែក
  • ភ្នែកស្ងួត
  • ក្រហមភ្នែក
  • គំហែញអាចនឹងស្រវាំង កាលណាកន្ទុយថ្លែនដុះបាំងប្រស្រីភ្នែក។

កត្តាប្រឈម

ជំងឺនេះភាគច្រើនប្រឈមខ្លាំងចំពោះអ្នកដែលធ្វើការក្រោមពន្លឺ និងថ្ងៃក្ដៅខ្លាំង ឬការងារដែលប្រឈមជាមួយធូលី និងផ្សែងច្រើន។  ផលរំខាននៃជំងឺកន្ទុយថ្លែនច្រើនធ្វើឲ្យអ្នកជំងឺមានអាការៈរកាំងភ្នែក ក្រហាយភ្នែក និងក្រហមភ្នែកជាញឹកញាប់។ ប្រសិនបើអ្នកជំងឺមិនបានទៅទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេ កន្ទុយថ្លែននេះនឺងដុះវិវត្តទៅមុខ នាំឲ្យប៉ះពាល់ទាំងគំហើញ និងសម្រស់ភ្នែកខាងក្រៅថែមទៀត។

វិធីសាស្រ្ដការពារ

ការការពារភ្នែកពីជំងឺកន្ទុយថ្លែន គឺការពារភ្នែកពីកម្ដៅ ពន្លឺថ្ងៃខ្លាំង បណ្ដាផ្សែងធូលី និងសារធាតុគីមី តាមរយៈរបាំងការពារដូចជា វែនតា មួក...។

វិធីព្យាបាល

ការព្យាបាលភ្នែកកន្ទុយថ្លែន រហូតមកទល់ពេលនេះនៅមិនទាន់មានថ្នាំបន្តក់ ឬថ្នាំលេបណាមួយដែលមានប្រសិទ្ធភាពអាចព្យាបាលជំងឺនេះបានទេ។ គេត្រូវព្យាបាលដោយការវះកាត់បកស្រទាប់កន្ទុយថ្លែនចេញពីគ្រាប់ភ្នែកដោយផ្ទាល់ និងត្រូវការថ្នាំមួយចំនួនជាជំនួយ ដើម្បីកាត់បន្ថយឳកាសនៃការកើតឡើងវិញនៃកន្ទុយថ្លែនក្នុងភ្នែក។

សារដ៏មានសារៈប្រយោជន៍

ចំពោះអ្នកជំងឺដែលមានភ្នែកកន្ទុយថ្លែង ចាំបាច់គួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសភ្នែក ដើម្បីទទួលការព្យាបាលបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។ ជៀសវាងការប្រើប្រាស់ថ្នាំ ឬផលិតផលបន្តក់ភ្នែកដែលគ្មានប្រភពច្បាស់លាស់ គ្មានវេជ្ជបញ្ជាត្រឹមត្រូវ នាំឲ្យបង្កជាគ្រោះថ្នាក់ និងហានិភ័យសម្រាប់ភ្នែកទៅថ្ងៃអនាគត៕