ជួយសង្គ្រោះជីវិតកុមារកម្ពុជាតាមរយៈព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និង សុខភាពកុមារ» ឆ្នាំទី១១ ជាមួយមន្ទីរពេទ្យកុមារអង្គរ
ថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រៀងរាល់ឆ្នាំក្នុងខែសីហា សប្បុរសជនទូទាំងប្រទេសតែងនឹកឃើញអំពីព្រឹត្តិការណ៍ជិះកង់របស់មន្ទីរពេទ្យកុមារអង្គរ ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០១៤ នោះគឺ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ។

រៀងរាល់ឆ្នាំក្នុងខែសីហា សប្បុរសជនទូទាំងប្រទេសតែងនឹកឃើញអំពីព្រឹត្តិការណ៍ជិះកង់របស់មន្ទីរពេទ្យកុមារអង្គរ ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០១៤ នោះគឺ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមដោយសហការជាមួយគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់សេវាថែទាំ និងព្យាបាលកុមារនៅមន្ទីរពេទ្យកុមារអង្គរ ដែលនៅក្នុងឆ្នាំ២០២៤បានព្យាបាលសង្គ្រោះអាយុជីវិតកុមារប្រមាណ១២ម៉ឺនករណី។ សម្រាប់ឆ្នាំ ២០២៥ ព្រឹត្តិការណ៍សប្បុរសធម៌ដ៏ពេញនិយម "ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ" នឹងប្រារព្ធឡើងជាឆ្នាំទី១១ នៅក្នុងថ្ងៃអាទិត្យ ទី៣១ ខែសីហា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១រសៀលដោយគ្រោងមានអ្នកចូលរួមប្រហែល ៨០០នាក់។
ព្រឹត្តិការណ៍នឹងចាប់ផ្តើមនៅ សួនហាត់ប្រាណរាជដំណាក់ (មាត់ស្ទឹង) ជិះតាមផ្លូវព្រះសីហនុទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីឈប់សម្រាកថតរូប។ អ្នកជិះកង់នឹងបន្តដំណើរឆ្លងកាត់ទីតាំងដូចជា ក្លោងទ្វារទន្លេរអុំ ប្រាសាទជ្រុង ក្លោងទ្វារតាកាវ ប្រសាទបាយ័ន លានជល់ដំរី ប្រាសាទកែវ តាព្រហ្ម ប្រាសាទបន្ទាយក្តី ហើយបញ្ចប់នៅសាលាបឋមសិក្សាក្រវ៉ាន់។
ការចុះឈ្មោះចូលរួម៖ ចាប់ផ្ដើមពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ១៧ ខែសីហា ២០២៥ តាមរយៈលីង
ចុះឈ្មោះជាក្រុមតាមតំណភ្ជាប់៖
ពាក្យចុះឈ្មោះជិះកង់សម្រាប់អ្នកចូលរួមជាក្រុម / Group Registration Form
->ចុះឈ្មោះម្នាក់ឯងតាមតំណភ្ជាប់៖
ពាក្យចុះឈ្មោះជិះកង់សម្រាប់បុគ្គល / Individual Registration Form
តម្លៃចូលរួម៖
-
- $20 (មិនមានកង់ជូន)
- $25 (រួមជាមួយកង់សម្រាប់ជិះ)
- អ្នកចូលរួមនឹងទទួលបាន៖ អាវយឺតព្រឹត្តិការណ៍ អាហារសម្រន់ ភេសជ្ជៈ និងទឹកសុទ្ធវីតាល់ កម្មវិធី
កសាងសមត្ថភាពក្រុម វគ្គបង្រៀនសង្គ្រោះបឋម ផ្សារប្រឌិត និងឱកាសបង្កើនទំនាក់ទំនងថ្មីៗ។
ព្រឹត្តិការណ៍ជិះកង់នេះទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន One Fraternity ដែលមានផលិតផល មីជាតិ និង ទឹកពិសារគុណភាពខ្ពស់វីតាល់។
មន្ទីរពេទ្យកុមារអង្គរពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តនិងការលះបង់ របស់ក្រុមហ៊ុន One Fraternity ព្រមទាំងក្រុមហ៊ុនសហការណ៍ឧបត្ថម្ភផ្សេងៗទៀត ដែលបានគាំទ្រជាប់ជារៀងរាល់ឆ្នាំ។
មន្ទីរពេទ្យកុមារអង្គរ និង តំណាងក្រុមហ៊ុនឧបត្ថម្ភនានា សូមអំពាវនាវ អោយសាធារណៈជន ចូលរួមក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” អោយបានច្រើនកុះករដើម្បីបង្ហាញពីស្មារតីសប្បុរស និង ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារដែលកំពុង សម្រាកព្យាបាលនៅគ្រប់ ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។ ។
ព័ត៌មានបន្ថែម និងការចុះឈ្មោះ
សូមទំនាក់ទំនង៖
- ទូរស័ព្ទ៖ 017 / 098 725 745
- គេហទំព័រ ហ្វេសប៊ុក៖ Angkor Hospital for Children | Cycling for Cambodia – CFC
អំពីមន្ទីរពេទ្យកុមារអង្គរ
មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមារជិត៣លាននាក់ និងផ្តល់នូវសេវាថែទាំសុខភាពដែលពួកគេត្រូវការ។
មន្ទីរពេទ្យចំណាយថវិកាប្រចាំឆ្នាំប្រហែល ៦លានដុល្លារ ដើម្បីផ្តល់សេវាដល់កុមារ។
សម្រាប់ព័ត៌មានបន្ថែម៖
ទូរស័ព្ទ៖ 098 725 745 / 017 725 745 (Telegram)
អុីម៉ែល៖ [email protected]