ស្វែងយល់មុខងារ Video Group Calls របស់ Telegram!

កម្មវិធី Telegram គឺជាកម្មវិធីបញ្ជូនសារអេឡិចត្រូនិក ដែលកំពុងពេញនិយម និងប្រេីប្រាស់យ៉ាងទូលំទូលាយដោយស្ថាប័នរដ្ឋ ឯកជន និងពលរដ្ឋទូទៅនាពេលបច្ចុប្បន្ននេះ។

 
ស្វែងយល់មុខងារ Video Group Calls របស់ Telegram!

 

 

កន្លងមកកម្មវិធី Telegram មានមុខងារ Group Voice Chat ដែលអនុញ្ញាតឱ្យអ្នកប្រេីប្រាស់ចូលរួមក្នុងការសន្ទនាសម្លេងជាក្រុមគ្មានដែនកំណត់ (unlimited)។ ទោះជាយ៉ាងណា​ ដេីម្បីប្រកួតប្រជែងទីផ្សា​ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ​ កម្មវិធី Telegram បានដាក់ឱ្យដំណើរការនូវមុខងារថ្មីៗ​បន្ថែម ចំនួន៤​ ដូចខាងក្រោម៖

មុខងារទី១ ៖ ខណៈពេលដែលលោកអ្នកចូលរួមក្នុង Voice Chat Group លោកអ្នកអាចចុចប៉ូតុងរូបកាមេរ៉ាវីដេអូ ដើម្បីដំណេីរការតួនាទី Group Video Calls ដែលអនុញ្ញាតឱ្យលោកអ្នកចូលរួមសន្ទនាវីដេអូ​ បានរហូតដល់​ ៣០នាក់។

មុខងារទី២ ៖ ជាមួយមុខងារថ្មីនៅក្នុង Group Video Calls លោកអ្នកក៏អាចចែករំលែក (Screen Sharing) ក្នុងអំឡុងពេលសន្ទនានេះផងដែរ។

មុខងារទី៣ ៖ មុខងារកាត់បន្ថយសំលេងរំខាន (Noise Suppression Options) ក្នុងអំឡុងពេលសន្ទនាគ្នា ឬការជជែកកំសាន្ត។ មុខងារនេះធ្វើឱ្យការជជែកគ្នារបស់លោកអ្នកទទួលបានសំលេងច្បាស់ល្អ​ និងប្រកបដោយគុណភាព។

មុខងារទី៤ ៖ សម្រាប់អ្នកប្រើប្រាស់កម្មវិធី​ Telegram តាមឧបករណ៍​ Tablet (ឧទាហរណ៍​ Ipad​) ឬម៉ាស៊ីនកុំព្យូទ័រ​ អាចធ្វេីការរៀបចំផ្ទៃអេក្រង់​ ដេីម្បីងាយស្រួលក្នុងការប្រជុំ ឬជជែកកំសាន្តបានផងដែរ។

សូមទស្សនាវីដេអូសង្ខេប​ អំពីតួនាទីទាំង៤​ ដូចបានរៀបរាប់ជូនខាងលេី