[វីដេអូ] # Ep.49 វិធីសាស្រ្ត ៤យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរយល់ដឹង

ការរក្សាសុខភាពឲ្យល្អនៅពេលមានផ្ទៃពោះគឺមានសារ:សំខាន់ខ្លំាងណាស់សំរាប់ស្រ្តីដើម្បីចេះគ្រប់គ្រងការឡើងទំងន់ និងមានថាមពលក្រោយពេលសំរាលកូនរួច។ ចំពោះរបបអាហារនិងការហាត់ប្រាណក៏មានប្រយោជន៍ដែរសំរាប់ម្តាយនិងកូន។ការសិក្សាថ្មីមួយបានរកឃើញថាទម្ងន់ដែលទទួលបានក្នុងកំឡុងពេលមានផ្ទៃពោះអាចជះឥទ្ធិពលដល់សុខភាពបេះនៅពេលក្រោយ។

 
[វីដេអូ] # Ep.49 វិធីសាស្រ្ត ៤យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរយល់ដឹង

ដូចនេះដើម្បីវិធីសាស្រ្តទាំង៤ យ៉ាងយើងសូមចែករំលែកដូចតទៅ

១ យល់ដឹងពីរបបអាហារ

ដើម្បីឲ្យអ្នកម្តាយនិងកូនទទួលបានសុខភាពល្អ នៅក្នុងរបបអាហាររបស់អ្នកគួរតែរាប់បញ្ចូលទាំងសារសំខាន់ៗមានដូចជា សារធាតុរ៉ែ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជាកាល់ស្យូម ជាតិដែក និងសារធាតុ folate។

ចំពោះកាល់ស្យូមមាននៅក្នុង៖ បន្លែបៃតងខ្មៅ និងផលិតផលទឹកដោះគោ។ចំពោះជាតិដែកមាននៅក្នុង: ស្លឹកបន្លែព័ណ៌បៃតង សាច់ក្រហម ត្រីសាម៉ុង សណ្តែក និងស៊ុត។ចំពោះសារធាតុ folate (ជាវីតាមីនសំខាន់មួយដែលបន្ថយហានិភ័យនៃការខូចបំពង់ប្រព័ន្ធសរសៃប្រសាទ)៖ អាហារដែលពង្រឹងដូចជាគ្រាប់ធញ្ញជាតិ នំប៉័ង និងបាយ ហើយគួរញុំាវីតាមីនដែលល្អៗសំរាប់សុខភាព។

២ ហាត់ប្រាណ

លំហាត់ប្រាណសំរាប់ស្រ្តីមានផ្ទៃពោះ គួរជាលំហាត់ប្រាណដែលស្រាលៗអាចជាការដើរ ហែលទឹក ម៉ាស្សា​​​​​​​​​​​​​ Yoga ជាដើម។ ស្រ្តីមានផ្ទៃពោះគួរតែប្រយ័ត្នប្រយែងចំពោះការហាត់ ឬការម៉ាស្សាពីព្រោះអាចធ្វើឲ្យមានហានិភ័យនៃការរលូតកូននៅត្រីមាសដំបូង ឬប៉ះពាល់ដល់ទារក។ អ្នកគួរកំណត់ពេលវេលាហាត់ប្រាណឲ្យបានសមរម្យជារៀងរាល់ថ្ងៃ។ការហាត់ប្រាណធ្វើឲ្យគេងបានលក់ស្រួល មានសុខភាពល្អ ធ្វើឲ្យមានថាមពល និងជួយកាត់បន្ថយស្រ្តេស។

៣ កំណត់ជាតិស្ករ

នៅពេលមានផ្ទៃពោះកម្រិតជាតិស្ករអាចនឹងកើនឡើងខ្ពស់។យោងតាមការសិក្សាបានបង្ហាញថានៅពេលអ្នកម្តាយកើនឡើងជាតិស្ករច្រើនជះឥទ្ធិពលអវិជ្ជមានទៅដល់មា្តយនិងកូន។ ដូចនេះស្រ្តីមានផ្ទៃពោះគួរជ្រើសរើសរបបអាហារណាដែលល្អសំរាប់សុខភាព ដោយមានជាតិស្ករទាបមានដូចជា ពោតបារាំង ផ្លែប៉ោម ផ្លែប៊ឺ គ្រាប់ធញ្ញាជាតិ ផ្លែប៊ឺរី សណ្តែក ជាដើម។

៤ ងូតទឹកក្តៅឧណ្ណៗ

ការងូតទឹកឧណ្ណៗអំឡុងពេលមានផ្ទៃពោះ គឺគួរតែស្ថិតនៅក្នុងសីតុណ្ហភាព ៣៩អង្សារសេរយ:ពេលជាង ១០នាទី ប៉ុន្តែបើទឹកក្តៅឧណ្ណៗនោះក្តៅពេក វាអាចមានហានិភ័យនៃការឡើងកម្តៅនិងអាចធ្វើវិលមុខឬដួលសន្លប់។ ការកើនឡើងកំដៅគួរតែកត់សម្គាល់នូវសីតុណ្ហភាពរាងកាយ ជាពិសេសក្នុងរយៈពេល ១២ សប្តាហ៍ដំបូងអាចរំខានដល់ការលូតលាស់របស់កូនអ្នក៕

ប្រភព: Healthline ដោយ: ជា បញ្ញា