កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣៧ ករណីហើយត្រឹមថ្ងៃទី១៨ មីនា ២០២០នេះ
គិតមកទល់ពេលនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន៣៧ករណីហើយ ដោយក្នុងនោះ មានអ្នកឆ្លងជាស្រី ០២នាក់ និងប្រុស ៣៥នាក់។
ភ្នំពេញ៖ គិតមកទល់ពេលនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន៣៧ករណីហើយ ដោយក្នុងនោះ មានអ្នកឆ្លងជាស្រី ០២នាក់ និងប្រុស ៣៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ មីនា ២០២០នេះ។
សូមរម្លឹកផងដែរថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង៣៧នាក់នេះ មានជនជាតិចិន ០១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) ជនជាតិអង់គ្លេស ០៣នាក់ ជនជាតិកាណាដា ០១នាក់ ជនជាតិប៊ែលហ្សិក ០១នាក់ ជនជាតិបារាំង ០១នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ០៤ខែ) ម៉ាឡេស៊ី ០៥នាក់ ខ្មែរ ២៤នាក់ (ក្នុងនេះមានអ្នកដែលវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២១នាក់)។
ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាលកំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀតផងដែរ៕
ដោយ៖ ចាប មិថុនា