[ទាន់ហេតុការណ៍] ករណីឆ្លងវីរុសកូវីដ១៩បានកើនឡើងដល់ ២០០,០០០ ករណីហើយទូទាំងពិភពលោក
យោងតាមសាកលវិទ្យាល័យចនហបគីន (John Hopkins University) មានករណីឆ្លងជំងឺកូវីដ១៩ច្រើនជាង ២០១,០០០ ករណី និងមានករណីស្លាប់ប្រមាណ ៨,០០០ ករណីដែលបង្ករដោយវីរុសកូវីដ១៩នេះ។
ករណីឆ្លងវីរុសកូវីដ១៩បានកើតឡើងដល់ ២០០,០០០ ករណីហើយនៅទូទាំងពិភពលោកនៅថ្ងៃពុធ ទី១៨ មីនា ២០២០នេះ ខណៈប្រជាពលរដ្ឋអាមេរិក និងក្នុងបណ្តាប្រទេសជាច្រើនទៀតទូទាំងពិភពលោកកំពុងបត់បែនការរស់នៅដោយនៅដាច់ដោយឡែក និងមិនចេញទៅណា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC NEWS ល្ងាចថ្ងៃទី១៨ មីនា ២០២០។
យោងតាមសាកលវិទ្យាល័យចនហបគីន (John Hopkins University) មានករណីឆ្លងជំងឺកូវីដ១៩ច្រើនជាង ២០១,០០០ ករណី និងមានករណីស្លាប់ប្រមាណ ៨,០០០ ករណីដែលបង្ករដោយវីរុសកូវីដ១៩នេះ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបសប្តាហ៍នេះបានចាត់វិធានការបញ្ឈប់ការរីករាលដាននៃវីរុសកូវីដ១៩ ដោយរួមបញ្ចូលវិធានការដាក់បម្រាមផ្សេងៗ និងការរឹតបណ្តឹងការធ្វើដំណើរជាដើម។
ដោយឡែកករណីស្លាប់នៅសហរដ្ឋអាមេរិកកើនឡើងដល់១០០ករណីហើយកាលពីថ្ងៃអង្គារ ហើយបានឆ្លងដល់៥០រដ្ឋ រីឯសហភាពអឺរ៉ុបវិញបានប្រកាសចាត់វិធានការរឹតបណ្តឹងការធ្វើដំណើរភាគច្រើនក្នុងចំនួនបណ្តាប្រទេសចំនួន២៧ប្រទេស៕
ប្រភព៖ NBC NEWS ប្រែសម្រួល៖ ចាប មិថុនា