គិតរហូតមកទល់ពេលនេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន៣៥ករណីហើយ

កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន៣៥ករណី ហើយដោយក្នុងនោះ ៣៤ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន។

 
គិតរហូតមកទល់ពេលនេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន៣៥ករណីហើយ
គិតរហូតមកទល់ពេលនេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន៣៥ករណីហើយ

ភ្នំពេញ៖ គិតរហូតត្រឹមម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃទី​១៨​ មីនា​ ២០២០ នេះ​ កម្ពុជារកឃើញអ្នកជំងឺ​កូវីដ១៩ សរុបទាំងអស់ចំនួន​៣៥ករណី​ ហើយដោយក្នុងនោះ ៣៤ករណី​នាំចូលពីប្រទេសក្រៅ​ និង១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបន្ថែមថា កម្ពុជាពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង។

សូមរម្លឹកថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដរួមមាន នៅរាជធានីភ្នំពេញ ០៩ករណី ក្រុងព្រះសីហនុ ០១ករណី ខេត្តសៀមរាប ០២ករណី ខេត្តកំពង់ចាម ០៣ករណី ខេត្តបាត់ដំបង ០៤ករណី ខេត្តព្រះវិហារ ០២ករណី ខេត្តបន្ទាយមានជ័យ ០២ករណី ខេត្តកំពង់ឆ្នាំង ០៣ករណី ខេត្តកំពត ០២ករណី ខេត្តត្បូងឃ្មុំ ០២ករណី ខេត្តកែប ០៤ករណី និងខេត្តកោះកុង ០១ករណី៕

រូបភាព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)

ដោយ៖ ចាប មិថុនា