រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបចំនួន ១ ៤៩៧ នាក់ នៅរោងចក្រសហគ្រាសចំនួន ២៤
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៥) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៤៩៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងរំឮកថា ធនាគារ វីង(ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើប្រាក់ឧបត្ថម្ភនេះ ក្នុងរយ:ពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង (ខេមបូឌា) ម.ក៕
ប្រភព: ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: