មន្ទីរពេទ្យកុមារអង្គរ! យើងឈរជាមួយកុមារនិងក្រុមគ្រួសារភៀសសឹក ដោយផ្តល់ការថែទាំសង្គ្រោះជីវិតប្រកបដោយក្តីមេត្តាករុណា
ក្រុមការងារសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ បានបន្តធ្វើការដោយមិននឿយហត់ជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូដើម្បីជួយកុមារ និងគ្រួសារដែលស្វែងរកទីសុវត្ថិភាព ជម្រកបណ្តោះអាសន្ន។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់យើងទាំងអស់ SAI និងអាជ្ញាធរមូលដ្ឋាន។
ចាប់ពីថ្ងៃទី 31 ខែកក្កដា ដល់ថ្ងៃទី 9 ខែសីហា គ្លីនិកចល័ត និងកម្មវិធីផ្សព្វផ្សាយសុខភាពរបស់យើងបានជួយ៖
- ផ្តល់ការពិគ្រោះ និងពិនិត្យជំងឺនានាចំនួន ១ ៣០៣ នាក់ (ក្នុងនោះស្រី ៩៦២នាក់)
- ផ្តល់ការអប់រំសុខភាពដល់កុមារនិងអាណាព្យាបាល ចំនួន ៥ ៧៤៥ នាក់ (ក្នុងនោះស្រី ៣ ៤៩៨នាក់)
ទិន្នន័យនេះ តំណាងឱ្យកុមារ ឬគ្រួសារដែលបានទទួលការថែទាំ ចំណេះដឹង និងក្តីសង្ឃឹមក្នុងអំឡុងពេលលំបាកនេះ។ សូមអរគុណដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់យើង ដែលបានលះបង់កម្លាំងកាយ ចិត្តដើម្បីសុខភាពល្អប្រសើរសម្រាប់កុមារនិងអាណាព្យាបាលដែលនៅតាមតំបន់ភៀសសឹក។
សូមជួយបរិច្ចាគ និងគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យមន្ទីរពេទ្យយើងផ្តល់ការថែទាំសង្គ្រោះជីវិត និងសេវាកម្មសំខាន់ៗដល់កុមារ និងគ្រួសារ នៅពេលដែលពួកគេត្រូវការវាបំផុត។
_______
-AHC’s team stood with all the displaced children and their families, delivering lifesaving care with compassion.
Since our first update, AHC community outreach team has continued working tirelessly with local authorities and partners to support children and families seeking safety in temporary shelters. We are deeply grateful to our supporters, local authorities, and Sai for making this work possible.
From 31 July to 9 August, our mobile clinics and outreach programs reached:
- 1,303 health consultations and check-ups
- 5,745 people reached through group health education sessions
Your support helps us deliver life-saving care and essential services to children and families when they need it most.
#មន្ទីរពេទ្យកុមារអង្គរ #AHC #angkorhospitalforchildren #forchildrenhealth #Sai