រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៩នាក់បន្ថែមទៀតហើយ

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤៩នាក់ ខណ:មានករណីជាសះស្បើយចំនួន ២១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១០៦០នាក់។

 
រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៩នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ៤៩នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ២១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៥៣៨នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១០៦០នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ១៨នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤០នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥៨នាក់

+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ១១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ១១៨នាក់

+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ២៣នាក់

+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ១៧៥

+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់

+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ០២នាក់

+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០២នាក់

+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ១១នាក់

+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់

+ចំនួនកំពុងតែផ្ទៀងផ្ទាត់ មានចំនួន ៦០នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៤៩នាក់ គឺ មាន០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករមកពីប្រទេសថៃ) និង ៤៨នាក់ជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥២១នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ១០៦០ករណី ខណ:មានអ្នកជំងឺ​​ ៥៣៨នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល