ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
យោងតាម គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹកជូនសាធារណជនជ្រាបផងដែរថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់ កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចនេះដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយជាអតិបរមា នូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបងប្អូនអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតទីសំណាក់របស់បងប្អូនឲ្យបានគ្រប់គ្នា ដើម្បីបង្កើនបង្កើតភាពសុំាក្នុងខ្លួន និងភាពសុំាក្នុងសហគមន៍៕