ពាក្យ “សុខាភិបាល” “វេជ្ជសាស្ត្រ”និង “វិទ្យាសាស្ត្រសុខាភិបាល” តើមានអត្ថន័យយ៉ាងដូចម្តេច?

ដោយសារតែមានការរីកចម្រើន និងអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រ ទើបពាក្យទាំងបីនេះត្រូវបានដាក់ដោយឡែកគ្នា ប៉ុន្តែស្ថិតនៅក្នុងផ្នែកពេទ្យតែមួយ។

 
ពាក្យ “សុខាភិបាល” “វេជ្ជសាស្ត្រ”និង “វិទ្យាសាស្ត្រសុខាភិបាល” តើមានអត្ថន័យយ៉ាងដូចម្តេច?

វេជ្ជសាស្ត្រ ពាក្យពីដើមរបស់ខ្មែរហៅថា ពេទ្យ ដែលសំដៅលើអ្នកផ្សំថ្នាំ ឬអ្នកព្យាបាលជំងឺ។ នៅក្រោយឆ្នាំ ១៩៧៥ រដ្ឋាភិបាលបានបង្កើតនូវមហាវិទ្យាល័យមួយឈ្មោះ មហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្រ្ត និងទន្តសាស្ត្រ ក្រោយមក ដើម្បីប្រមូលផ្តុំអ្នកវេជ្ជសាស្រ្តក្នុងចំណោមតែមួយ ក៏បង្កើតទៅជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ពាក្យទាំងនេះបី មានន័យមិនខុសគ្នានោះទេ ដោយសារតែមានការរីកចម្រើន និងអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រ ទើបពាក្យទាំងបីនេះត្រូវបានដាក់ដោយឡែកគ្នា ប៉ុន្តែស្ថិតនៅក្នុងផ្នែកពេទ្យតែមួយដដែលទេ។

 

ពេទ្យសាស្រ្ត ឬវេជ្ជសាស្ត្រ(Medical) មានន័យថា គម្ពីរ ឬតម្រា ក្បួន សម្រាប់ពួកពេទ្យសិក្សា។ ឧទាហរណ៍ វិធីសាស្ដ្រផ្សំថ្នាំ វិសោធនកម្ម រោគវិនិច្ឆ័យ។ល។

សុខាភិបាល(Health/Health Service)មានន័យថា ការថែរក្សាឬគ្រប់គ្រង ទំនុកបម្រុងឱ្យបានសុខនិងមួយទៀត គឺឈ្មោះក្រសួងមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឱ្យបានប្រកបដោយសុខភាព គឺក្រសួងពេទ្យ (Ministry of Health)។

វិទ្យាសាស្ត្រសុខាភិបាល(Health Science) ឈ្មោះរបស់មហាវិទ្យាល័យ គឺមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងសេចក្តីពន្យល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សំ សោភាន់(វេជ្ជបណ្ឌិត ផ្នែកវះកាត់) និងជាប្រធានគណៈកម្មការវិទ្យាសាស្ត្រសុខាភិបាលនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ