[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់បន្ថែមទៀតហើយ
ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣៣១នាក់។
![[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Nov/image_750x_5fac9f0d236dd.jpg) 
                        ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០២នាក់ ខណ:មិនមានអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣៣១ក្នុងនោះមានស្រ្តី ៧៦នាក់ និងបុរស ២៥៥នាក់។
ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០២នាក់គឺបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ និងស្រ្តីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិចិ្ឆកា។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២២នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០៥នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖



ប្រភព: ក្រសួងសុខាភិបាល




 
                                
                            























 
         
         
        ![[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៧នាក់](https://cngtvcambodia.com/uploads/images/2021/Jan/image_380x226_60078f29520e8.jpg) 
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






