[Covid-19] បានធ្វើឲ្យមនុស្ស 0២បានស្លាប់ និងបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៤នាក់បន្ថែមទៀតនៅថ្ងៃនេះ
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៤នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ១៨នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១៦៣២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៤នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ១៨នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៩៣៥នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១៦៣២នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៥៤នាក់ គឺមាន ០១នាក់គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង ៥៣នាក់ទៀតជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៦៩២នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ១៦៣២ករណី ខណ:មានអ្នកជំងឺ ៩៣៥នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល