ឥណ្ឌា និងជប៉ុនចុះលត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាផ្នែកដឹកជញ្ជូន
ញូដេលី៖ ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌា និងប្រទេសជប៉ុនបានចុះហត្ថលេខាព្រមព្រៀងលើសហប្រតិបត្តិការមួយដែល ផ្តល់ជូនការប្រើប្រាស់មូលដ្ឋានទ័ពរបស់ភាគីទាំងពីរសម្រាប់ការដឹកជញ្ជូន និងការផ្គត់ផ្គង់នានាដល់យោធារបស់ពួកគេ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិឥណ្ឌាក៏បានគូសបញ្ជាក់ទៀតថា កិច្ច ព្រមព្រៀងនេះ គឺជាការលើកកម្ពស់អន្តរប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរវាងឥណ្ឌា និងជប៉ុនផងដែរ។
គួរឲ្យកត់សម្គាល់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មហាប្រទេសទាំងពីរកសាងទំនាក់ទំនងការពារជាតិ យ៉ាងជិតស្និទ្ធ ធ្វើឲ្យអ្នកវិភាគនយោបាយជាច្រើនរូបនិយាយថា ទាំងនេះជាការប្រឹងប្រែងតទល់នឹងការ កើនឡើងនៃកម្លាំងយោធាចិននៅទូទាំងតំបន់ដែលធ្លាប់មានជម្លោះ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ