សាលាអន្តរជាតិ ហ្វររ៉េសហៀល ត្រូវបានទទួលស្គាល់ជាសាលាអន្តរជាតិស្តង់ដា ខេមប្រីឌ(Cambridge)របស់ចក្រភពអង់គ្លេស

ថ្មីៗនេះ សាលាអន្តរជាតិ ហ្វររ៉េសហៀល ត្រូវបានទទួលស្គាល់ជាសាលាអន្តរជាតិស្តង់ដាខេមប្រីឌ (Cambridge) ដោយគណៈកម្មការប្រឡងអន្តរជាតិខេមប្រីឌ នៃចក្រភពអង់គ្លេស ហើយក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ ខាងមុខនេះ សាលាអន្តរជាតិ ហ្វររ៉េសហៀល នឹងចាប់ផ្ដើមអនុវត្តកម្មវិធីបឋមសិក្សា និងមធ្យមសិក្សាស្តង់ដា ខេមប្រីឌ ដោយដាក់បញ្ចូលបន្ថែមទៅលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ដូចជា International Montessori Council (IMC), International Early Years Curriculum (IEYC), International Primary Curriculum (IPC)។

 
សាលាអន្តរជាតិ ហ្វររ៉េសហៀល ត្រូវបានទទួលស្គាល់ជាសាលាអន្តរជាតិស្តង់ដា ខេមប្រីឌ(Cambridge)របស់ចក្រភពអង់គ្លេស

សូ​មបញ្ជាក់ផងដែរថា សិស្សបញ្ចប់ការសិក្សាកម្មវិធីអន្តរជាតិស្តង់ដាខេមប្រីឌ ពីសាលាអន្តរជាតិ ហ្វររ៉េសហៀល អាចទៅបន្តការសិក្សានៅក្រៅប្រទេសបានដោយមានការទទួលស្គាល់ជាង១៦០ប្រទេសទូទាំងសកលលោក មានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា អាលឺម៉ង់ និងប្រទេសដ៏ទៃជាច្រើនទៀត។

សម្រាប់កម្មវិធីសិក្សាភាសាជាតិ សាលាអន្តរជាតិ ហ្វររ៉េសហៀល អនុវត្តទាំងស្រុងតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សានុសិស្សរៀននៅសាលាអន្តរជាតិ ហ្វររ៉េសហៀល មានសិទ្ធិចូលរួម ប្រឡងយកសញ្ញាបត្រថ្នាក់ជាតិដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

សាលាអន្តរជាតិ ហ្វររ៉េសហៀល កំពុងផ្ដល់ការសិក្សាភាសាចិនបន្ថែមដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ សម្រាប់កម្មវិធីសិក្សាភាសាចិន សាលាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នអប់រំភាសាចិន Dandelion ប្រចាំនៅប្រទេសកម្ពុជា។ តាមរយៈការចាប់ដៃគូសហការនេះ សិស្សានុសិស្សសាលាអន្តរជាតិ ហ្វររ៉េសហៀល ទទួលបានឱកាសសិក្សាភាសាចិនជាមួយគ្រូជនជាតិដើមចិនដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ និងគរុកោ សល្យត្រឹមត្រូវ។ សិស្សានុសិស្សក៏អាចទៅបន្តការសិក្សានៅគ្រឹះស្ថានអប់រំនានាក្នុងប្រទេសចិន និងបណ្ដាប្រទេស និយាយភាសាចិនផងដែរ។

 កម្មវិធីសិក្សាបន្ថែមសំខាន់ពីរដែលសាលាកំពុងផ្ដល់ជូនសិស្សានុសិស្សគឺ Leader In Me ជាកម្មវិធី បណ្ដុះភាពជាអ្នកដឹកនាំមានប្រភពមកពីសហរដ្ឋអាមេរិក និង MoneyTree ជាកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ កម្មវិធីសិក្សាបន្ថែមមួយចំនួនទៀតរួមមាន អប់រំបច្ចេកវិទ្យា ពិសោធន៍វិទ្យាសាស្ត្រ តន្ត្រី សិល្បៈ និងសកម្មភាពកីឡាមានដូចជា តេខ្វាន់ដូ ហែលទឹក បាល់ទាត់ វាយកូនឃ្លីលើតុ និងអប់រំកាយ

សាលាអន្តរជាតិ ហ្វររ៉េសហៀល ត្រូវបានបង្កើតឡើងអស់រយៈជិត ១០ឆ្នាំហើយ  និងទទួលស្គាល់ ដោយប្រកាសលេខ ២៨៩ និង ២៩០ របស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ផ្ដល់សេវាអប់រំ ទាំងកម្មវិធីជាតិ និងកម្មវិធីអន្តរជាតិ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ។

សាលាអន្តរជាតិ ហ្វររ៉េសហៀល កំពុងដំណើរការជាមួយអគារសិក្សាថ្មីដែលមានទីធ្លាធំទូលាយ សុវត្ថិភាព បន្ទប់រៀនមានផាសុកភាព និងបំពាក់ដោយបរិក្ខាសិក្សាទំនើបឱ្យសមស្របទៅតាមការអប់រំក្នុងសតវត្សទី២១។

ប្រសិនបើមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមានបំណងចង់ឱ្យបុត្រធីតាទទួលបានការសិក្សាកម្រិត ស្តង់ដាអន្តរជាតិពិតៗ សូមជ្រើសរើសយកសាលាអន្តរជាតិ ហ្វររ៉េសហៀល ពិតជាមិនខកបំណងឡើយ។  ឆ្នាំសិក្សាថ្មីចាប់ផ្ដើមនៅ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ និងមានទទួលសិស្សចាប់ពីអាយុ ០៣ខែឡើងទៅ។  

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទលេខ៖ 017 388 884/095 666 555 070 338 884 ឬអាចអញ្ជើញមកដោយផ្ទាល់នៅអគារលេខ៥០ (ទល់មុខផ្សារហេងលី) ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Google Map : ​https://goo.gl/maps/63idopidnf3AYK7s7

Telegram: https://t.me/ForestHillInternationalSchool