[វីដេអូ] Ep.60 ប្រធានបទ៖ ផលវិបាកស្រួចស្រាវនៃជំងឺទឹកនោមផ្អែម
តើមានអ្វីកើតឡើងនៅក្នុងខ្លួនអ្នកក្នុងពេលមានជំងឺទឹកនោមផ្អែម? ហើយមានផលវិបាកបែបណា។
ជាទូទៅផលវិបាកទី1 នៃការចុះជាតិស្ករនៃជំងឺទឹកនោមផ្អែមបណ្តាលមកពីអាការ:មានដូចជា
- ការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ ឬក៏អាំងស៊ុយលីនលើសកំរិត
- ការធ្វើដំណមអាហារហួសហេតុ
- ការធ្វើហាត់ប្រាណហួសកំរិតពេក
- ទទួលទានជាតិអាល់កុលក្នុងបរិមាណច្រើន។ល។
រោគសញ្ញាទី1
មានដូចខាងក្រោម:
- មានការញ័រទ្រូង ឬកដៃ
- បែកញើស
- ឈឺក្បាល
- ស្រវាំងភ្នែក
- អាចបាត់បង់ស្មារតី។ល។
ផលវិបាកទី2 ការឡើងជាតិស្ករវិញជាទូទៅបណ្តាលមកពីអាការ:ដូចជា
- ការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ ឬអាំងស៊ុយលីន
- ការធ្វើរបបអាហារមិនបានត្រឹមត្រូវ
- ការប្រើឧសថថ្នាំសរសៃ (អាចធ្វើឲ្យជាតិស្ករមានការកើនឡើង)
រោគសញ្ញាទី2:
- មានការស្រេកទឹកខ្លាំង
- នោមច្រើនដង
- ស្រកគីឡូ និង អស់កំលាំងខ្លាំង
ផលវិបាកទី3 នៃការឡើងជាតិអាស៊ីតសេតូននៅក្នុងឈាមនៃជំងឺទឹកនោមផ្អែម
បណ្តាលមកពី:
- ការកង្វះអាំងស៊ុយលីន អ្នកជំងឺភ្លេចចាក់អាំងស៊ុយលីន ហើយមួយទៀតអ្នកជំងឺបានចាក់អាំងស៊ុយលីនប៉ុន្តែមានការបង្ករោគ ឬប្រើប្រាស់ថ្នាំសរសៃ
- ទាក់ទងនូវស្ថានភាពស្រ្តេសណាមួយ (ការរលាកលំពែង ស្ទះសរសៃឈាមបេះដូង)
រោគសញ្ញាទី3
មានដូចជា:
- ស្រេកទឹក (ហូបទឹកច្រើន)
- នោមច្រើនដង
- ស្រកគីឡូ
- ឈឺពោះ
- ក្អួតចង្អោរ
- ពិបាកដកដង្ហើម (ដកដង្ហើមវែងៗ ប៉ុន្តែមានក្លិនដូចទឹកថ្នាំលាបក្រចកដៃ)
ផលវិបាកទី4 ការឡើងជាតិអាស៊ីតឡាក់តិចនៃជំងឺទឹកនោមផ្អែមបណ្តាលមកពី:
- ការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករម្យ៉ាងឈ្មោះថា មេហ្វុងលីនទៅលើអ្នកជំងឺទឹកនោមផ្អែម ប៉ុន្តែមានតម្រងនោមចុះខ្សោយ
- ការដកដង្ហើមពុំមានក្លិនឡើយ
- ការពិនិត្យឈាម ក្នុងឈាមមានជាតិស្ករកើនឡើង អាស៊ីតឡាក់តិចមានការកើនឡើងប៉ុន្តែ PH ក្នុងឈាមមានការថយចុះ ហើយក៏ពុំមានវត្តមានសេតូននៅក្នុងទឹកនោមទេ។
វិធីព្យាបាល
តម្រូវឲ្យអ្នកជំងឺសំរាកនៅមន្ទីរពេទ្យដើម្បីពិនិត្យតាមដានពីការព្យាបាល និង មូលហេតុដែរបង្កឲ្យលិចចេញនៃផលវិបាកទាំងអស់នេះ។
ក្នុងករណីអ្នកជំងឺមានការចុះជាតិស្ករកម្រិតស្រាលហើយ គ្រូពេទ្យអាចអនុញ្ញាតឲ្យគាត់បរិភោគជាតិស្ករ ហើយតាមដានជាតិស្ករ ដើម្បីស្វែងយល់នូវមូលហេតុដែលបង្កឲ្យមានការចុះជាតិស្ករ។
វិធីសាស្រ្តការពារ
អ្នកជំងឺគួរតែទទួលការប្រឹក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ ជៀសវាងការបញ្ឈប់ថ្នាំដោយគ្មានការប្រឹក្សា ឬការប្រើប្រាស់ថ្នាំផ្តេសផ្តាសមិនតាមវេជ្ជបញ្ជា។ ក្នុងករណីមានរោគសញ្ញាសង្ស័យគួរតែទំនាក់ទំនងជាមួយគ្រូពេទ្យជំនាញដើម្បីជួយរកនូវមូលហេតុដែលកើតឡើងឲ្យបានច្បាស់លាស់។
សារដ៏មានសារ:ប្រយោជន៏
អ្នកជំងឺគួរតែស្វែងយល់អំពីរោគសញ្ញានៃផលវិបាករបស់ជំងឺទឹកនោមផ្អែម ព្រោះការយល់ដឹងពីរោគសញ្ញានេះអាចឲ្យគាត់ស្វែងរកសេវាធ្វើការព្យាបាលទាន់ពេលវេលា៕
សូមទស្សនាវីដេអូខាងក្រោម: