[វីដេអូ] #Ep.113 ប្រធានបទ៖ វិធីសាស្ត្រការបន្ថយការក្អួតចង្អោរអំឡុងពេលមានផ្ទៃពោះ
អំឡុងពេលមានគភ៌ប្រាកដ៍ណាស់ថាស្រ្តីមានផ្ទៃពោះមានអារម្មណ៍ក្អួតចង្អោរ និងពិបាកក្នុងការទទួលទានអាហារដោយសារចាញ់ក្លិនជាដើម។ វិធីសាស្រ្តកាត់បន្ថយការក្អួតមានដូចជាការញុំាទឹកត្រជាក់ក្នុងបរិមាណតិចតួចក៏អាចជួយកាត់បន្ថយការក្អួតចង្អោរបានផងដែរ។ ដូចនេះយើងសូមចែករំលែកនូវវិធីសាស្រ្តផ្សេងៗដែលជួយកាត់បន្ថយការក្អួតចង្អោររបស់ម៉ាក់ៗមានដូចជា
១ ទឹកដោះគោជូរ
ការញុំាទឹកដោះគោជូរមិនត្រឹមតែល្អសំរាប់សុខភាពមាតា និងទារកនោះទេ ថែមទាំងជួយកាត់បន្ថយការក្អួតចង្អោរ មូលហេតុគឺដោយសារតែទឹកដោះគោជូរគ្មានក្លិនខ្លាំង។
២ អាហារសម្បូរប្រូតេអ៊ីន
ការស្រាវជ្រាវបានបង្ហាញថា ការញុំាប្រូតេអ៊ីនដែលបានមកពីស៊ុត ត្រី គ្រាប់ធញ្ញជាតិ អាចជួយកាត់បន្ថយការក្អួតចង្អោរចំពោះអ្នកមានផ្ទៃពោះបានផងដែរ។ បន្ថែមពីនេះស្រ្តីមានផ្ទៃពោះជៀសវាងការទទួលទានអាហារមានជាតិខ្លាញ់ ចៀន អាហារហឹរ អាហារដែលមានក្លិនខ្លាំ និងអាហារដែលមានជាតិស្ករខ្ពស់ ដូចជាបង្អែមខ្លាំងជាដើម។
៣ ខ្ញី
ការញុំាខ្ញីជំនួយដល់ក្រពះ និងជួយកាត់បន្ថយការក្អួតចង្អោរចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកឧស្សាហ៍ក្អកផ្តាសាយ។ អ្នកអាចពិសារទឹកខ្ញីក្តៅឧណ្ឌ ឬយកខ្ញីធ្វើជាម្ហូបឈ្ងុយឆ្ងាញ់បានផងដែរ។
៤ ប្រភេទអាហារស្ងួត
អាហារស្ងួតក៏អាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានអារម្មណ៍ចង់ក្អួតបានផងដែរ ព្រោះអាហារស្ងួតមានក្លិតតិចតួចដែលអាចជួយកាត់បន្ថយអារម្មណ៍ចង់ក្អួត និងងាយស្រួលក្នុងការរំលាយ។
៥ លំហាត់ប្រាណដកដង្ហើម
លំហាត់ប្រាណដកដង្ហើមក៏អាចជួយកាត់បន្ថយរោគសញ្ញាចង់ក្អួត ។ការសិក្សាមួយបានរកឃើញថា លំហាត់ប្រាណដកដង្ហើមជួយកាត់បន្ថយចំនួននៃការក្អួតចង្អោរនិងការឈឺចាប់បានផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖