[វីដេអូ] # Ep.59 អត្ថប្រយោជន៍ទាំង ៦យ៉ាងនៃផ្សិត

ផ្សិតគឺជារុក្ខជាតិដែលកើតមាននៅលើពិភពលោកតាំងពីសម័យអេហ្ស៊ីបបុរាណ។ ផ្សិតមិនត្រឹមតែជាបន្លែចំអិតធ្វើជាម្ហូបដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សំរាប់សុខភាពថែមទៀតផង។ ដូច្នេះយើងសូមលើកយកអត្ថប្រយោជន៍ជាច្រើនរបស់ផ្សិតមានដូចជា

 
[វីដេអូ] # Ep.59 អត្ថប្រយោជន៍ទាំង ៦យ៉ាងនៃផ្សិត
[វីដេអូ] # Ep.59 អត្ថប្រយោជន៍ទាំង ៦យ៉ាងនៃផ្សិត
[វីដេអូ] # Ep.59 អត្ថប្រយោជន៍ទាំង ៦យ៉ាងនៃផ្សិត

១ ប្រឆាំងជំងឺមហារីក

ផ្សិតគឺជាអាហារដែលមានកាឡូរីទាបដែលសំបូរទៅដោយជីវជាតិបំប៉ន។ យោងតាមការសិក្សាបានឲ្យដឹងថាការទទួលទានផ្សិតជួយប្រយុទ្ធប្រឆាំងទៅនឹងកោសិការដែលធ្វើឲ្យមានជំងឺមហារីកសុដន់ និងកាត់បន្ថយហានិភ័យនៃមហារីកក្រពេញប្រូស្តាត។ផ្សិតសំបូរទៅដោយវីតាមីនសារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយទៅដល់សុខភាព។ជាពិសេសផ្សិតគ្រីមេនីគឺជាប្រភពដែលសំបូរជាតិស័ង្កសី។​ ស័ង្កសីគឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំហើយធ្វើឲ្យរាងកាយលូតលាស់ចំពោះទារកនិងកុមារ។

២ កាត់បន្ថយសម្ពាធឈាម

ផ្សិតគឺជាប្រភពសម្បូរទៅប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមដែល អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ ប៉ូតាស្យូមក៏ជួយកាត់បន្ថយភាពតានតឹងនៅក្នុងសរសៃឈាមដែលអាចជួយបន្ថយសម្ពាធឈាមដែរ។

៣​​​ ពង្រឹងប្រព័ន្ធភាពស៊ាំ

ផ្សិតមានឥទ្ធិពលប្រឆាំងនឹងការរលាកនៃផ្សិតត្រូវបានបង្ហាញដើម្បីបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំ។ ការស្រាវជ្រាវបានរកឃើញថាផ្សិតជួយរំញោច ប្រព័ន្ធភាពស៊ាំបង្កើនសមត្ថភាពធន់ទៅនឹងជំងឺធ្ងន់ធ្ងរ។

៤ ជួយបញ្ចុះកូឡេស្តេរ៉ុល

ជាទូទៅផ្សិតមិនមានកូឡេស្តេរ៉ុលទេ ប៉ុន្តែវាក៏ជាប្រភពដ៏ល្អនៃជាតិ chitin និង beta-glucan ដែលជាសរសៃដែលជួយបន្ថយកូឡេស្តេរ៉ុល។លើសពីនេះផ្សិតមានផ្ទុកនូវសមាសធាតុជាច្រើនដែលជួយទៅដល់ថ្លើមនិង ឈាមដំណើរការបានល្អ។

៥ ប្រភពវីតាមីន B និង D ខ្ពស់

ផ្សិតគឺជាប្រភពដែលផ្ទុកទៅដោយវីតាមីន Dខ្ពស់ គឺជាវីតាមីនដែលរលាយជាតិខ្លាញ់ដែលរាងកាយរបស់យើងអាចបង្កើតបាននៅពេលត្រូវនឹងពន្លឺព្រះអាទិត្យ។បន្ថែមពីនេះវីតាមីន Dជួ យឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម និងជំរុញឲ្យឆ្អឹងលូតលាស់។ ចំណែកឯវីតាមីន B វិញគឺមានសារសំខាន់ណាស់ព្រោះវាបំលែងអាហារទៅជាថាមពលដែលជួយទៅដល់រាងកាយឲ្យមានកំលាំង។

៦ ប្រឆាំងនឹងការរលាក

ការស្រាវជ្រាវជាច្រើនបានបង្ហាញថាផ្សិតរ៉េស៊ីមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដូចជាមានឥទ្ធិពលប្រឆាំងនឹងការរលាក អាល្លែកហ្ស៊ីនិងកាត់បន្ថយការលូតលាស់ដុំសាច់ជាដើម៕

ប្រភព: treehugger ដោយ: ជា បញ្ញា