[វីដេអូ] # Ep.43 ៧សញ្ញាបង្ហាញនៅលើរាងកាយអំពីអាការ:ជំងឺ
មានសញ្ញាជាច្រើនដែលបានបង្ហាញនៅលើមុខ ឬរាងកាយរបស់អ្នក។ភាគច្រើនអ្នកដែលមាន អាការ: នៅលើមុខ ដូចជាស្បែកមុខស្លេក ហើមមុខ ត្របកភ្នែកខ្មៅ ហត់នឿយ រាងកាយចុះខ្សោយថាមពលជាដើម។
ទោះបីជាណាសញ្ញាទាំងនោះមើលទៅដូចជាជាក់ស្តែងក៏ដោយក៏គ្មាននរណាម្នាក់បានធ្វើតេស្តថាច្បាស់ត្រឹមត្រូវថាមានជំងឺទាំងស្រុងនោះដែរ ។
ដូចនេះយើងសូមបង្ហាញនៅសញ្ញាទាំងនោះដែលអ្នកគួរតែកត់សំគាល់មានដូចជា:
១ ស្បែក ឬបបូរមាត់ស្ងួត
ប្រសិនបើបបូរមាត់របស់អ្នករបកចេញជាប្រចាំ មិនថាអាកាសធាតុបែបណា វាអាចបង្ហាញពីស្ថានភាពសុខភាពទូទៅ។
ខណៈពេលដែលស្បែក និងបបូរមាត់ស្ងួតអាចចង្អុលបង្ហាញថាអ្នកខ្វះជាតិទឹក នៅក្នុងករណីដ៏កម្រអ្នកគួរតែទៅពិនិត្យសុខភាពទៅលើជំងឺទឹកនោមផ្អែម។
២ រោមនៅលើបបូរមាត់ស្រ្តី
ប្រសិនបើអ្នកកត់សម្គាល់ថាមានរោមនៅបបូរមាត់ស្រ្តីឬចង្កាបបូរមាត់ខាងលើ វាអាចបង្ហាញពីអតុល្យភាពអ័រម៉ូន។ រោគសញ្ញា ovary Polycystic គឺជាជំងឺអ័រម៉ូនដែលជះឥទ្ធិពលដល់ស្ត្រី។
៣ ត្របកភ្នែកខ្មៅ
ត្របកភ្នែកខ្មៅឬ ត្របកភ្នែកធ្លាក់ មិនត្រឹមតែជាកង្វល់ទាក់ទងនឹងសម្រស់ប៉ុណ្ណោះទេ តែវាក៏អាចបង្ហាញថាមានបញ្ហា សុខភាពទូទៅផងដែរ។ប្រសិនបើភ្នែករបស់អ្នកមើលទៅដូចជាអស់កំលាំងនិងហើម អាចជាសញ្ញាអាឡែរហ្សីរ៉ាំរ៉ៃ។
៤ សម្បុរស្លេក
កត់សម្គាល់ឃើញថា ប្រសិនបើស្បែករបស់អ្នកមានការផ្លាស់ប្តូរនូវសម្បុរដែលប្រែទៅជាស្លេកស្លាំងអាចជាសញ្ញានៃការកង្វះឈាម។
៥ មានស្នាមកន្ទួល
កន្ទួលនៅលើស្បែកអាចបង្ហាញពីបញ្ហាមួយចំនួនរួមមានបញ្ហារំលាយអាហារ។
៦ ដុះប្រជ្រុយថ្មីច្រើន
ជាធម្មតាការដុះប្រជ្រុយមិនមែនជារឿងគួរតែបារម្ភទេ ប៉ុន្តែប្រសិនបើមានប្រជ្រុយថ្មីដុះឡើងច្រើន ប្រែព័ណ៌ ទំហំ អ្នកគួរតែទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យ ដើម្បីតាមដាននូវភាពមិនប្រក្រតីណាមួយ។
៧ ជ្រុះសក់
នៅពេលដែលអ្នកជ្រុះសក់ ជ្រុះរោមចិញ្ចើម វាជាក្តីកង្វល់របស់អ្នកអាចបណ្តាលមកពីបញ្ហាស្ត្រេស ឬមានការភាពតានតឹងខ្លាំង។ Alopecia areata គឺជាជំងឺមួយដែលដែលធ្វើឲ្យឫសសក់ខូចដោយសារប្រព័ន្ធភាពស៊ាំ៕
ប្រភព: timesofindia ដោយ: ជា បញ្ញា