[វីដេអូ] # Ep.87 អត្ថប្រយោជន៍សុខភាពទាំង ៧ របស់ផ្លែឪឡឹក
ឪឡឹកជាផ្លែឈឺដែលដាំដុះដែលមានអាយុកាលជាង៤០០០ឆ្នាំមុននៅអាហ្វ្រិកខាងជើង។ផ្លែឪឡឹកមានរសជាតិផ្អែម និងមានជាតិជូរ ដែលល្អបំផុតដើម្បីបំបាត់ការស្រេកទឹកក្នុងកំឡុងរដូវក្តៅ។អត្ថប្រយោជន៍របស់ផ្លែឪឡឹកគឺសំបូរទៅដោយសារធាតុចិញ្ចឹម រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន A និង C។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែឪឡឹកមានដូចជា៖
១ ជួយអ្នករក្សាជាតិទឹក
ការរក្សាជាតិទឹកមានសារៈសំខាន់ណាស់សម្រាប់រាងកាយដើម្បីជួយបំពេញនៅសារពាង្គកាយដែលខ្វះជាតិទឹក។ ការញ៉ាំអាហារដែលមានជាតិទឹកច្រើនអាចជួយផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក ដើម្បីបំពេញមុខងារឲ្យបានត្រឹមត្រូវ។ ឪឡឹកមានទឹក 92% ដែលជាជម្រើសដ៏ល្អសម្រាប់ការទទួលទានជា ប្រចាំថ្ងៃ។
២ សំបូរទៅដោយសារធាតុចិញ្ចឹម
ផ្លែឪឡឹកមានសារធាតុចិញ្ចឹមជាច្រើនប្រភេទ រួមមានប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិសរសៃ វីតាមីន A និង C។ លើសពីនេះផ្លែកឪឡឹកក៏មានកាឡូរីទាប ដែលជួយក្នុងការសម្រកទម្ងន់បានផងដែរ។
៣ ធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង
ផ្លែឪឡឹកមានផ្ទុកសារធាតុរុក្ខជាតិដែលអាចប្រឆាំងនឹងទម្រង់មួយចំនួននៃជំងឺមហារីក។ ផ្លែកឪឡឹកអាចជួយដល់សុខភាពបេះដូងដោយជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុល ។ ជំងឺបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាកត្តារបៀបរស់នៅដូចជារបបអាហារអាចជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដោយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ប៉ុន្តែគួរទទួលទានតាមកម្រិតសមល្មម។
៤ ជួយកាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្ម
ផ្លែឪឡឹកមានសមាសធាតុដែលអាចជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ។ការរួមបញ្ចូលគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene និងវីតាមីន C នៅក្នុងឪឡឹកអាចជួយបន្ថយការរលាក និងការខូចខាតអុកស៊ីតកម្ម។
៥ ជួយការពារការចុះខ្សោយនៃភ្នែក
សារធាតុ Lycopene របស់ផ្លែឪឡឹក អាចមានអត្ថប្រយោជន៍សម្រាប់ភ្នែករបស់អ្នក។តួនាទីរបស់ Lycopene ជាសមាសធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក អាចជួយការពារ និងរារាំង AMD ដែលបណ្តាលឱ្យភ្នែកងងឹតនៅវ័យចាស់។
៦ ជួយដល់សុខភាពស្បែក
សារធាតុចិញ្ចឹមជាច្រើននៅក្នុងផ្លែឪឡឹកជួយដល់សុខភាពសក់ និងស្បែកបានផងដែរ។ ជាពិសេសវីតាមីន A និង C ដែលមាននៅក្នុងផ្លែឪឡឹកមានសារៈសំខាន់សម្រាប់សុខភាពស្បែក។ ចំពោះវីតាមីន C ជួយឱ្យរាងកាយរបស់អ្នកបង្កើត collagen ដែលជាប្រូតេអ៊ីនដែលជួយឱ្យស្បែករបស់អ្នកទន់ កាត់បន្ថយស្នាមជ្រួញ ស្បែកស្ងួត និងធ្វើឲ្យសក់របស់អ្នករឹងមាំ។
៧ ជួយដល់ការរំលាយអាហារ
ជាតិសរសៃ និងជាតិទឹកនៅក្នុងផ្លែឪឡឹកដែលសារធាតុទាំងពីរនេះចាំបាច់សម្រាប់ការរំលាយអាហារប្រកបដោយសុខភាពល្អ អាចជួយដល់សុខភាពរំលាយអាហាររបស់អ្នក ដោយជួយដល់ចលនាពោះវៀនទៀងទាត់។